មិនសរសើរមិនបាន! លោក អ៊ុង សុភាព ស្នងការរង នៃស្នងការដ្ឋាននគរបាលជាតិខេត្តរតនគិរី តែងតែបរិច្ចាគឈាម នៅរៀងរាល់ថ្ងៃខួបកំណើតរបស់លោក
(រតនគិរី): បើយោងតាមគណនីហ្វេសប៊ុក “Chan Tola” ដែលជាគ្រូពេទ្យមួយរូបនៅក្នុងខេត្តរតនគិរីបានឲ្យដឹងថា លោក អ៊ុង សុភាព ជាស្នងការរង នៃស្នងការដ្ឋាននគរបាលជាតិខេត្តរតនគិរី លោកតែងតែយកយកចិត្ត មកចែករំលែកសេចក្ដីស្រឡាញ់ ដោយបរិច្ចាគឈាមស្ម័គ្រចិត្តជួយសង្គ្រោះអាយុជីវិតអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី នៅរាល់ថ្ងៃខួបកំណើតរបស់លោក។ លោកគ្រូពេទ្យបានឲ្យដឹងបន្ថែមទៀតថា នេះជាលេលេីកទី១៣ហើយ របស់លោកស្នងការរង នៃស្នងការដ្ឋាននគរនគរបាលជាតិខេត្តរតនគិរីរូបនេះ នៅក្នុងការបរិច្ចាគឈាមទុកជួយអ្នកជំងឺ។ លោកគ្រូពេទ្យ ជួសមុខអោយលោកប្រធានមណ្ឌលផ្តល់ឈាមខេត្តរតនគិរី សូមគោរពជូនពរលោក អ៊ុង សុភាព អោយជួបតែសំណាងល្អ សុខភាពល្អជោគជ័យគ្រប់ភារកិច្ច អគុណរដែលស្រឡាញ់ប្រជាពលរដ្ឋក្នុងខេត្តររតនគិរី៕