រត់ទៅណារួច! ចាប់បានហើយ ឃា ត ករ ២នាក់ ដែល អារ.ក ស ម្លា ប់ បុរសម្នាក់ នៅច្បារអំពៅ ដោយពួកគេបានសារភាពពីដំណើររឿងថា…

(ភ្នំពេញ)៖ ក្រោយបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ ទីបំផុតជនដៃដល់ និងអ្នករួមគំនិត ធ្វើសកម្មភាពអាករសម្លាប់បុរសម្នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបានហើយ នៅស្រុកគីរីវង់ខេត្តតាកែវ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ,លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក៏បានសហការជាមួយការិយាល័យនគរបាលព្រហ្ម.ទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ។ សមត្ថកិច្ចថ្លែងថា ជនសង្ស័.យដែលសមត្ថកិច្ចឃា.ត់ខ្លួនបាននោះមានឈ្មោះម៉ៅ រដ្ឋា (ហៅជិប) ភេទប្រុស ឃា.ត់ខ្លួនបាននៅតាមបណ្តោយផ្លូវជាតិលេខ១ មុខមណ្ឌលសុខភាពព្រែកឯក សង្កាត់ព្រែកឯក.ខណ្ឌច្បារអំពៅ

និងឈ្មោះម៉េង ណាឃីម ភេទប្រុសអាយុ២១ឆ្នាំ ឃាត់ខ្លួនបាននៅស្រុងគិរីវង់ ខេត្តតាកែវ។ ក្រុមជនសង្ស័.យសារភាពអោយដឹងថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅថ្ងៃកើតហេតុពួកខ្លួនបានរៀបគម្រោង និងបបួលជនរ.ងគ្រោះមកហូបអីជុំគ្នានៅកោះពេជ្រ ដោយស្ថានភាពមិនប្រក្រតី ក៏បាននាំគ្នាទៅផ្ទះវិញរៀងខ្លួន។ មិនបានប៉ុន្មានក្រុមជនសង្ស័.យបានហៅជនរ.ងគ្រោះមកក្រៅម្ដងទៀតមកម្ដុំផ្លូវជាតិលេខ១ លុះមកដល់ចំណុចងងឹត ក៏បានធ្វើសកម្មភាពតែម្ដង។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័.យទាំង២នាក់បានចែកសំភារៈគ្នា ក្នុងនោះឈ្មោះម៉ៅ រដ្ឋា (ហៅជិប) យកចិញ្ជៀនមាសនិងខ្សែក ចំណែកឈ្មោះ ម៉េងណា ឃីម យកម៉ូតូ,ទូរស័ព្ទដៃនិងខ្សែដៃ រួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ខេត្តតាកែវ។ បច្ចុប្បន្នកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំពុងសាកសួរ និងរៀបចំឯកសារប្រគល់ជនសង្ស័.យ និងវត្ថុតាងឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការទៅតាមនីតិវិធី និងត្រៀមបញ្ជូនជនសង្ស័.យទៅតុលាការ៕