ថ្ងៃនេះគ្រួសារទាំងមូលរបស់នាយ ចឺម ត្រូវបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កជាបន្ទាន់ ព្រោះមានការពាក់ព័ន្ធជាមួយ…

នៅរសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១នេះ នាយចឺមនិងក្រុមគ្រួសារ ត្រូវបានបញ្ជូនមកដល់មណ្ឌលធ្វើចត្តាឡីស័ក ក្នុងមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ នៅសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា

នាយចឺម មានការពាក់ព័ន្ធជាមួយនាង អ៊ីត ដែលរកឃើញមានវិជ្ជមានកូវីដ-១៩ ទើបនៅរសៀលនេះក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តបញ្ជូននាយចឺមព្រមទាំងក្រុមគ្រួសារមកធ្វើចត្តាឡីស័ក និងធ្វើតេស្តវីវុ.សកូវីដ-១៩តែម្តង៕