បន្ថែមទៀត! ឧកញ៉ា ឌួង ឆាយ ទម្លាយសារឆ្លើយឆ្លង ជាមួយអតីតភរិយា ស្តាប់ហើយ សូមពិចារណាតាមការគួរ…(មានវីដេអូ)

(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកជំទាវ ដេត ម៉ាលីណា ដែលគ្រប់គ្នាបានស្គាល់ថា អតីតភរិយារបស់ឧកញ៉ា ឌួង ឆាយ បានបង្ហោះវិដេអូ អមជាមួយនឹងសារយ៉ាងវែងអន្លាយ លើបណ្តាញសង្គមរបស់ខ្លួន ដើម្បីបង្ហាញឲ្យមហាជនបានឃើញថា មានអ្វីកើតឡើងចំពោះទំនាក់ទំនងរបស់ខ្លួនខ្លះ។

យ៉ាងណាមិញ បន្ទាប់ពីអតីតភរិយាទម្លាយវីដេអូឃ្លីបឧកញ៉ា ឌួង ឆាយ ប្រើប្រាស់អំពើ.ហិ.ង្សាមកលើខ្លួន កាលពីយប់មិញនេះ ស្រាប់តែមុននេះបន្តិច ឧកញ៉ា ឌួង ឆាយ ផ្ទាល់ក៏បានទម្លាយឃ្លីបមួយតបទៅវិញ ដែលឃ្លីបនោះបង្ហាញពីសកម្មភាពលោក តាមលួងអតីតភរិយា ដោយមានផ្កាមួយបាច់ផង។

បន្ទាប់ពីឡាយវីដេអូចប់ ស្រាប់តែឧកញ៉ា ឌួង ឆាយ បង្ហោះវីដេអូសាឆ្លើយឆ្លងគ្នាជាមួយនិងភរិយា ទាំងនៅក្នុងហ្វេសប៊ុក និងតេឡេក្រោម ហើយវីដេអូឆ្លើយឆ្លងនេះ ពិតជាធ្វើឲ្យមហាជនចង់ដឹងកាន់តែស៊ីជម្រៅរវាងអ្នកទាំងពីរ បើតាមវីដេអូតាមតេឡេក្រាម លោកស្រី ដេត ម៉ាលីណា លេងឧកញ៉ា ឌួង ឆាយ ម៉ាចាស់ដៃ រឿងចែកទ្រព្យសម្បតិ្តគ្នានិងរឿងកូនៗ៕ (សូមទស្សនាវីដេអូខាងក្រោម)៖