ម្ដាយយំចង់គាំងហើយ! កុមារាអាយុ០១ឆ្នាំម្នាក់ ត្រូវ ស្លា ប់ បាត់បង់ជីវិត យ៉ាងសង្វេគ ដោយសារតែហូប…

(ព័ត៌មានបឋម): ​នាថ្ងែទី១៥ ខែមិនា ឆ្នាំ២០២១នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា កុមារាអាយុ០១ឆ្នាំម្នាក់ មានទីលំនៅក្នុងភូមិតាណាល.ឃុំជ្រៃឃ្មុំ.ស្រុកស៊ីធរកណ្ដាល.ខេត្តព្រៃវែង បាន.ស្លា.ប់.បាត់បង់ជីវិត ចាកចោលក្រុមគ្រួសារយ៉ាងអាសូរ។

ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុករបស់ព្រះសង្ឍមួយអង្គមព្រះនាម “Pee Rak” បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «និមន្តចូលរួមពិធីបុណ្យសពចៅប្រុសញោម ខា ផល្លឹត គួរអោយសង្វេគណាស់ ទើបតែអាយុបាន១ខួបកន្លះសោះ😭មូលហេតុ:ហូបបុិគក់ស្លាក់ស្ទះបំពង់ខ្យល់.សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង😭ភូមិតាណាល ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង»។

តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យក្មេងប្រុសរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារហូបបុិគក់ស្លាក់ស្ទះបំពង់ខ្យល់។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ពជាច្រើនផងដែរ៕