អន្ទិត កក្កដា សោភណ្ឌ័ បានប្រកាសនៅមុននេះថា ខ្លួនមានផ្ទុកមេរោគ កូវីដ-១៩ ថែមទាំងលោកបាននិយាយថា…

(ហ្វេសប៊ុក)៖ នៅយប់ថ្ងែទី១៤ ខែមិនា ឆ្នាំ២០២១នេះ អន្ទិតកក្កដាសោភណ្ឌ័ បានបង្ហោះនៅលើហ្វេសប៊ុកថា៖ ខ្ញុំ កក្កដា សោភណ្ឌ័ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive មានផ្ទុកមេរោ.គ Covid-19 នេះពិតមែន។ អ្វីដែលស្មានមិនដល់បានកើតឡើងហើយ…ឥឡូវនេះខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹងពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល។

លោកអន្ទិតបានបន្ថែមថា៖ សូមទោសអ្នករាល់គ្នាផង…បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេខ្ញុំ…សូមទោសមិត្តភក្តិអ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ..សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត នឹងស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។ #មណ្ឌលសុខភាពចាក់អង្រែ#COVID19#Sorry៕