ក្ដៅៗ តារាកំប្លែង ស្រីអ៉ីត ឆ្លងជំងឺកូវីដ-១៩ ហើយអ្នកនាងបាននិយាយថា…

អ្នកនាង សេន ចិន្តា (ហៅស្រីអ៉ីត) ដែលមហាជនទូទៅស្គាល់ថា ជាតារាកំប្លែងល្បីមួយរូបរបស់ស្ថានីយទូរទស្សន៍CTN ក្នុងក្រុមកំប្លែងនាយពែកមីនោះ បានបញ្ជាក់ថា នាងមានវិជ្ជមានជំ.ងឺកូវីដ-១៩។ ស្រីអ៉ីតបាន នៅមុននេះបន្តិចថា រូបនាងពិតជាមានវិជ្ជមានជំ.ងឺកូវីដ-១៩ពិតមែន ដោយបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ Great Duke (អតីតសណ្ឋាគារអ៊ីនធើខន) ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ យ៉ាងដិតដល់។

ស្រីអ៉ីតបានបន្ថែមទៀតថា ក្រុមគ្រូពេទ្យបានទៅយករូបនាងពីផ្ទះដែលមានអាស័យដ្ឋាននៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (ក្បែរវត្តទួល) ខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីការធ្វើតេស្ត និងរកឃើញថា បានប៉ះពាល់ដោយប្រយោលជាមួយនឹងតារាចម្រៀងវីឌីណែត។

តារាកំប្លែងស្រីអ៉ីត ដែលមានឈ្មោះពិតថា សេង ចិន្តាអាយុ៣៩ឆ្នាំ បានអះអាងទៀតថា ទោះបីជារូបនាងមានវិជ្ជមានកូវីដ-១៩ក្តី ប៉ុន្តែនាងពុំមានអារម្មណ៍ភិតភ័យ ឬខ្លាចរអានោះទេ ហើយមនុស្សម្នាក់ៗក៏មិនចង់កើតជំ.ងឺនេះដែរ។ នាងក៏បានអំពាវនាវដល់អ្នកគាំទ្រ សូមកុំឲ្យមានការរើសអើង ដល់អ្នកជំងឺកូវីដ-១៩ និងចូលរួមទប់ស្កាត់កុំឲ្យរីករាលដាលកាន់តែធំទាំងអស់គ្នា៕