ស្ទើរស្រក់ទឹកភ្នែក! ភរិយារបស់លោក ឡៅ វណ្ណា ដែលទទួល​មរណភាព​ ដោយសារជំងឺកូវីដ-១៩ បានបង្ហោះសារដ៏ក្រៀមក្រំថា លារហូតគ្មានថ្ងៃជួបទៀតទេ អាសូរតែ…

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា បុរស​ម្នាក់​វ័យ​៥០ឆ្នាំ បាន​ទទួល​មរណភាព​នៅមន្ទីរពេទ្យ​ខ្មែរ-សូវៀត ដែល​ជាករណី​ស្លាប់​ទី០១នៅកម្ពុជា ដោយសារ​ជំ.ងឺកូវីដ១៩។​ តាមប្រភពសពមានឈ្មោះ ឡៅ វណ្ណា មានទីលំនៅនៅសង្កាត់ចាក់អង្រែ.ខណ្ឌមានជ័យ.រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សពនេះត្រូវបានរកឃើញថា មានឆ្លងវីរុ.សកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ជាមួយគ្នានេះនៅថ្ងែទី១៣ ខែមិនា ឆ្នាំ២០២១នេះ គណនីហ្វេសប៊ុក “Vang Somaly” ដែលអះអាងថាជាភរិយារបស់ស.ពដែលទទួល​មរណភាព​ដោយសារជំ.ងឺកូវីដ-១៩ បានបង្ហោះសារដ៏ក្រៀមក្រំនៅលើហ្វេសប៊ុកថា “លារហូតគ្មានថ្ងៃជួបទៀតទេ អាសូរតែកូនសួររកប៉ាតើអោយខ្ញុំឆ្លើយប្រាប់កូនថាយ៉ាងម៉េច”៕