ខណៈពេលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ពិធីការិនី កែវ ចាន់និមល បានបង្ហោះសារចេញពីចិត្តថា…

(ភ្នំពេញ)៖ នៅមិននេះបន្តិច ពិធីការិនី កែវ ចាន់និមល ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ បានបង្ហោះនៅលើហ្វេសប៊ុកថា៖ រឿងមួយចំនួន បើយើងមិនធ្លាប់ឆ្លងកាត់ផ្ទាល់យើងគ្មានថ្ងៃយល់នោះឡើយ អ្នកណាមិនខ្លាចបែកពីគ្រួសារ?អ្នកណាមិនខ្លាចឈឺ?អ្នកណាមិនខ្លាចស្លាប់?មិនត្រឹមតែមិនគេចវេសហើយ ថែមទាំងស្មគ្រ័ចិត្តជួយដោយមិនខ្លាចនឿយហត់ មិនខ្លាចលំបាកទៀត😭😭😭

ពិធីការិនីប្រចាំទូរទស្សន៍ហង្សមាសរូបនេះ បន្ថែមថា៖ ពីមុនខ្ញ៉ំក៏មិនដែលគិតថានឹងធ្វើអោយពួកគាត់ពិបាកដែរ តែពេលនេះខ្ញ៉ំក៏ក្លាយជាបន្ទុក១ក្នុងចំនោមបន្ទុកជាច្រើនដែលក្រុមគ្រូពេទ្យកំពុងរ៉ាប់រង😭😭😭ខ្ញ៉ំសូមអរគុណដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តទាំងអស់សម្រាប់ការលះបង់ដ៏ធំធេងមួយនេះ🙏🙏🙏😭😭😭