បុរសម្នាក់ បាន ស្លា ប់ បាត់បង់ជីវិត ចាកចោលប្រពន្ធ យ៉ាងអណោចអធ័ម ក្រោយពីលាន់ស្នូរផ្ទុះដូចគ្រាប់បែក ដោយសារ…

(បាត់ដំបង)៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២១ នៅចំណុចផ្ទះលោកគ្រូពេទ្យឈ្មោះឃឹមសាម៉ុន ស្ថិតក្នុងក្រុមទី៩.ឃុំសេរីមានជ័យ.ស្រុកសំពៅលូន.ខេត្តបាត់ដំបង។ ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកសំពៅលូនបានបង្ហើបថា៖

មុនពេលកើតហេតុ ប្រពន្ធជនរ.ងគ្រោះបានប្រាប់ប្តីដែលទើបតែមកពីចំការអោយចូលទៅមើលធុងហ្គាស ពីព្រោះធុងហ្គាសនោះមានចេញខ្យល់ ស្រាប់តែមួយសន្ទុះក្រោយមកធុងហ្គាសនោះក៍ផ្ទុះលាន់ស្នូរដូចគ្រាប់មី.ន បើុងដំបូលផ្ទះ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍នៅទីតាំងកើតហេតុ

ភ្លាមៗនោះផងដែរក៍ប៉ុន្តែមិនអាចជួយសង្គ្រោះជនរ.ងគ្រោះបានដោយសាររបួ.សធ្ងន់ធ្ងរពេក។ សមត្ថកិច្ចបានបន្តថាចំពោះករណីផ្ទុះធុ.ងហ្គាសនេះកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនកំពុងស្រាវជ្រាវ៕