វាលឿនពេកហើយ! បុរសម្នាក់ បានទទួលមរណភាព ចាកចោលក្រុមគ្រួសារ យ៉ាងអាសូរ ដោយសារជួបឧបទ្ទវហេតុ ឆក់ខ្សែរភ្លើង…

(ព័ត៌មានបឋម): ​នាថ្ងែទី១២ ខែមិនា ឆ្នាំ២០២១នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា បុរសម្នាក់ បានទទួលមរណភាពចាកចោលក្រុមគ្រួសារ យ៉ាងអាសូរ។

ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក “Daa Van” បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «បាត់បង់ពូមួយទៀតហើយ🥺🥺🥺បាត់រហូតហើយ😭😭ហេតុអីធ្លាក់មកលើគ្រួសាបងប្អូនយើងរហូតចឹង😭😭😭😭😭»។

តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យបុរសរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារឆក់ខ្សែរភ្លើង។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ពជាច្រើនផងដែរ៕