រំភើបណាស់! ភរិយាលោកតា ស៊ីន ស៊ីសាមុត ទូរស័ព្ទទៅសួរសុខទុក្ខ អ្នកស្រី ទ្រី ដាណា និងស្វាមី ដោយលោកយាយបានមានប្រសាន៍ថា…

(ហ្វេសប៊ុក)៖ នៅថ្ងែទី១១ ខែមិនា ឆ្នាំ២០២១នេះ អ្នកស្រី ទ្រី ដាណា បានបង្ហោះលើសង្គមហ្វេសប៊ុកថា៖ រំភើបចិត្តណាស់ ល្ងាចមិញភរិយាលោកតា ស៊ីន ស៊ីសាមុត ខលមកលេងនាងខ្ញុំ សួរសុខទុក្ខនាងខ្ញុំ និងស្វាមី😊😊😊 គាត់អាយុជាង៨០ឆ្នាំហើយ តែការចងចាំនៅល្អ ចាំទាំងលេខទូរសព្ទពួកខ្ញុំ ដែលទៅលេងគាត់តាំងពីខែ៦ ឆ្នាំមុន។ លោកយាយកំពុងរស់នៅផ្ទះចាស់ ខេត្តស្ទឹងត្រែង។

គាត់ថាខានឡើងមកភ្នំពេញជិតមួយឆ្នាំហើយ ដោយសារកូវីដ១៩ ហើយលោកយាយតាមដានរឿងនេះរហូត ខ្លាំងបស់គាត់មែន។ ដោយសារលឺថា នៅភ្នំពេញផ្ទុះកូវីដខ្លាំង ទើបខលមកសួរសុខទុក្ខនាងខ្ញុំ និងស្វាមី។ អរគុណលោកយាយណាស់ ដែលនៅចងចាំចៅ ទៅជួបឡើងជិតមួយឆ្នាំហើយ។ ជូនពរលោកយាយមានសុខភាពល្អ អាយុវែង🙏🙏🙏😊