អស្ចារ្យណាស់! អ្នកជំនាញកំពុងសិក្សា “ផូស៊ីលឆ្អឹងសត្វ” នៅកោះប៉ោ ដែលជាតំបន់មានអាយុកាល ៦៥លាន-១៩០លានឆ្នាំ…(មានរូបភាពច្រើន)

(កោះកុង)៖ ក្រុមការងារបុរាណវិទ្យានៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹង រកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ.ឃុំបាក់ខ្លង.ស្រុកមណ្ឌលសីមា.ខេត្តកោះកុង។ លោកលឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានឱ្យដឹង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ថា

ផូស៊ីលឆ្អឹងសត្វកប់ក្នុងថ្ម មានប្រវែង៧០ស.ម និងទទឹង២០ស.ម។ លោកលឹម វណ្ណច័ន្ទ បានបន្ថែមថា នេះអាចជាផូស៊ីលឆ្អឹងសត្វដំបូងដែលរកឃើញនៅកម្ពុជា និងលេចចេញមកក្នុងស្រទាប់ថ្មភក់ ផ្នែកខាងក្រោមនៃកោះទឹកសមុទ្រច្រោះរាល់ថ្ងៃ។ តាមរយះផែនទីភូគព្ភសាស្ត្រតំបន់នេះមានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំ) មានន័យថា

អាចមានទំនាក់ទំនងនិងសត្វដែលរស់នៅក្មុងពេលដែលដាយណូស័រនៅមានជីវិត។ ក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាននឹងបន្តសិក្សាបន្ថែមទៀត ដោយសហការជាមួយអ្នកជំនាញផ្នែកសត្វបុរាណជួយក្នុងការកំណត់ប្រភេទសត្វ។ ប្រភព៖ ក្រសួងបរិស្ថាន