អាសូរណាស់! ក្មេងប្រុស ជនជាតិភាគតិចម្នាក់ បាន ស្លា ប់ បាត់បង់ជីវិត ខណៈអ្នកទៅជាមួយ ម៨នអាចចូលជួយបាន ដោយសារ…

ខេត្តមណ្ឌលគិរី៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចអូរច្បារស្ថិតក្នុងភូមិស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ជនរងគ្រោះឈ្មោះ ព្លែន សារ៉េត ភេទ ប្រុស អាយុ១៤ឆ្នាំ ជនជាតិព្នង រស់នៅក្រុមស្រែថាស ស្ថិតក្នុងភូមិស្រែធំ ឃុំ សុខសាន្ត ស្រុកកោះញែក ខេត្ត មមណ្ឌលគិរី។ ប្រភពបន្តថា បុរសនោះបានទៅឆក់ត្រីហើយក៏រអិលជើងដួលចូលក្នុងទឹកខណៈដែលចុចជាប់កុងតាក់បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់តែម្តង។ពេលដែលជនរងគ្រោះទៅឆក់ត្រីនោះមានគ្នាចំនួន២នាក់ ម្នាក់ទៀតឈ្មោះ អាន ក្លើប ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិព្នង ជាអ្នកនៅផ្ទះជិតគ្នា គេប្រុងចូលទៅជួយដែរតែពេលទៅជិតក៏ឆក់ដែរទើបថយក្រោយវិញមិនហ៊ានចូលទៅជួយហើយបានរត់មកផ្ទះប្រាប់ឪពុកម្តាយបងប្អូនអ្នកនៅក្នុងភូមិឱ្យទៅជួយ ប៉ុន្តែជាអកុសលពេលបងប្អូនទៅដល់ឃើញជនរងគ្រោះនោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ សមត្ថកិច្ចធ្វើការពិនិត្យសាកសពជនរងគ្រោះរួចក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕