មុននេះបន្តិច តារាចម្រៀង អ្នកនាង សុគន្ធ នីសា វិជ្ជមាន កូវីដ-១៩ ហើយអ្នកនាងបាននិយាយថា…
នៅមុននេះបន្តិច តារាចម្រៀង អ្នកនាង សុគន្ធ នីសា បានបង្ហោះលើហ្វេសប៊ុកថា៖ នាងខ្ញុំ សុគន្ធ និសា (sokunnisa) បានធ្វេីតេសកូវីដ19 ឥឡូវនេះជម្រាបជូនដល់បងប្អូនជាសាធារះណះថា ខ្ញុំបានpositiveហេីយ គឺមានមេរោគនេះហេីយ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដេីម្បីសុវត្តិភាព ខ្លួនឯងនឹងក្រុមគ្រួសារ សូមជូនពរអោយបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ🙏🙏
សូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លេីយតប អធ្យាស្រ័យផងណាបងប្អូន☺🙏🙏ក្នុងចំណោមអ្នកផ្ទះខ្ញុំ៧នាក់ដែលបានធ្វេីតេសដោយក្រុមលោកគ្រូអ្នកគ្រូពេទ្យជំនាញ គឺមានកេីតតែខ្ញុំម្នាក់តែប៉ុណ្ណោះ អ្នកផ្ទះខ្ញុំអត់មានទេ តែក៏ត្រូវផ្តាច់ខ្លួន១៤ថ្ងៃដែរ ហេីយខាងផ្ទះម្តាយខ្ញុំគឺអត់ពាក់ពាន់ឡេីយ☺🙏៕