ជួបស្នេហ៍ក្នុងគ្រាគ្រោះ! បុរសម្នាក់នេះ រកឃើញម្ចាស់បេះដូង កុំឡុងពេលធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងែ ថែមទាំង…

ក្តី​ស្រលាញ់​ និង​សេចក្ដី​ស្នេហា​អាច​កើត​មាន​ឡើង​គ្រប់​រូបភាពគ្រប់​ទី​កន្លែង​​ទាំងអស់ ចំណែក​ឯ​មួយ​គូ​នេះ​វិញ​ក៏​ប្លែក​​មិន​ធម្មតា​ដែរ​ គឺ​បុរស​ម្នាក់​បាន​ប្រកាស​ជួប​ស្នេហ៍​ពិត​នៅ​មន្ទីរ​ចត្តាឡីស័ក​​។ លោក​​បាន​ អរគុណ​មន្ទីរ​ចត្តាឡីស័ក ដែល​បាន​ជួយ​ទប់ស្កាត់​ការពារ​កូវីដ១៩ ហើយ​អ្វី​ដែល​សំខាន់​គឺ​ក្នុងរយ:ពេលត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះ​ ខ្លួន​​អាច​រក​ម្ចាស់​បេះដូង​បាន ដោយ​ម្នាក់​មក​ពី​ខេត្ត​ស្វាយរៀង និង​ម្នាក់​ទៀត​ជា​ខេត្ត​ត្បូងឃ្មុំ។​​

បើ​តាម ​Facebook ឈ្មោះ​ Vireak Bmc បាន​បង្ហោះ​​ថា៖ ​#ប្អូនប្រុសម្នាក់នេះគាត់អរគុណចត្តាឡីស័ក បានជួយការពារកូវីដ១៩ ហើយអ្វីដែលសំខាន់គឺក្នុងរយ:ពេលត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះគាត់អាចរកម្ចាស់បេះដូងបាន (ត្បូងឃ្មុំ+ស្វាយរៀង) គាត់ក៏បានអញ្ជើញក្រុមការងារទៅចូលរួមពិធីការគាត់ផងដែរ #ជូនពរប្អូនទាំងពីរមានសុភមង្គល ពីមណ្ឌលចត្តាឡីស័កនិមិត្តក្រុងប៉ោយប៉ែត៕