អាសូរណាស់! ក្មេងប្រុស អាយុ៨ឆ្នាំម្នាក់ បាន ស្លា ប់ បាត់បង់ជីវិត ត្រឹមមួយពព្រឹចភ្នែក ដោយសារគ្រោះអាក្រក់នេះ…

ហេតុការណ៍ខាងលើនេះកើតឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៨៖០៥នាទី នៅចំណុចមាត់ស្ទឹងក្រោយផ្ទះចំងាយ៥០ម៉ែត្រ ស្ថិតនៅភូមិកងមាស.ឃុំត្នោតជុំ.ស្រុកបារាយណ៍.ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ គង់ ជីណេត ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិកងមាស.ឃុំត្នោតជុំ.ស្រុកបារាយណ៍.ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឪពុកឈ្មោះសុខ នាង អាយុ៣៨ឆ្នាំ និងម្តាយឈ្មោះសួន សុីណាត អាយុ៣៤ឆ្នាំ ម្តាយរបស់ស.ពបានឲ្យដឹងថា មុនពេលកើតហេតុ.គាត់បានរាយខ្សែភ្លើងចេញពីផ្ទះទៅមាត់ស្ទឹងហើយត្រូវវបានក្រសួងកសិកម្មរុក្ខាប្រមាញយកម៉ូទ័រដាក់ក្នុង ទឹកស្ទឹងរួចដោតឌុយភ្លើងដើម្បីបូមទឹកយកមកប្រើប្រាស់បន្ទាប់មកគាត់ក៍ត្រឡប់មកផ្ទះវិញដោយទុកកូន ពីរនាក់ឲ្យនៅលេងមាត់ទឹកស្ទឹងនៅក្បែរម៉ូទ័រភ្លើងដូចសព្វមួយដង ក្រោយមកកូនរបស់គាត់ម្នាក់អាយុ៨ឆ្នាំដូចគ្នាបានរត់មកប្រាប់ថា

អាណេតលង់ទឹក គាត់ក៍គ្នារត់ទៅមើលក៍ឃើញកូននៅនឹងមាត់ទឹកស្ទឹង ហើយនិងមានស្នាមខ្លោចចំទ្រូ.ងទំហំ០.២សមជារង្វង់។ តាមការពិនិត្យរបស់សមត្ថកិច្ចនិងលោកមេភូមិកងមាស និងលោកមេឃុំត្នោតជុំ យើងសន្និដ្ឋានថាក្មេងរ.ងគ្រោះពិតជា.ស្លា.ប់.ដោយសារឆ.ក់ចរន្ត.អគ្គិសនី មិនពាក់ព័ន្ធនិងបទល្មើសព្រហ្ម.ទណ្ឌឡើយ។ ក្រោយសមត្ថកិច្ចធ្វើការពិនិត្យ ចប់សព្វគ្រប់បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕