ពិធីករ លោក រ៉ាសុី បញ្ជាក់ច្បាស់ៗថា ព្រោះតែវីដេអូមួយនេះហើយ ទើបធ្វើឲ្យអ្នកនាង ចាន់ កែវនិមល ឆ្លងកូវីដ-១៩ ដោយមិនដឹងខ្លួន…(មានវីដេអូ)

ថ្មីៗនេះ មានភ្ញាក់ផ្អើលបានកើតឡើងតាំងពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ដោយពិធីការនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង កែវ ចាន់និមល បានឆ្លងជំងឺកូវីដ-១៩ ហើយក្នុងនោះរួមមានទាំងកូនស្រី ក៏ដូចជាស្វាមី ក៏បានឆ្លងជំងឺមួយនេះផងដែរ។ ស្របពេលនោះដែរ អ្នកជាប់ពាក់ព័ន្ធអ្នកនាងកែវចាន់និមល ក៏ត្រូវធ្វើតេស្តយកសំណាកទៅពិនិត្យរកមើលជំងឺកូវីដ-១៩ដូចគ្នា ដោយក្នុងនោះរួមមានអ្នកសិល្បៈមួយចំនួនដែលមានជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល។

ទាក់ទងនឹងករណីនេះផងដែរលោក សុខ រ៉ាស៊ី ដែលជាដៃគូពិធីករជាមួយអ្នកនាង ចាន់ កែវនិមល បានឲ្យដឹងថា “ព្រោះតែ Video មួយនេះហើយ! ទើបគាត់ទទួលរង ដោយមិនបានដឹងខ្លួន 😭ចាន់ កែវនិមល (Chan Keo Nimol)! មើលវីដេអូនេះអ្នកនឹងបានដឹងថាគាត់បានធ្វើល្អប៉ុណ្ណាដើម្បីសង្គម! តាមរយៈការងារខ្ញុំជាមួយគាត់ គាត់ក៏ការពារខ្លាំងណាស់ដែរ

ពេលចូលធ្វើការ គាត់តែងវាស់កំដៅ ក្នុងកាបូបគាត់តែងមានអាកុល និងពាក់ម៉ាស់ពាក់របាំងជានិច្ច! យើងនៅតែផ្តល់កំលាំងចិត្តដល់គាត់ និងគ្រួសារគាត់ ជូនពរអោយគាត់ និងគ្រួសារឆាប់ជាសះស្បើយដូចធម្មតាវិញ! សូមលើកទឹកចិត្តគាត់ទាំងអស់គ្នា! ដោយក្តីគោរពពីខ្ញុំបាទ ដែលជាមិត្តរួមការងារ និងនៅជាបងប្អូនល្អនឹងគ្នារហូត!(សុខ រ៉ាសុី)”៕ សូមទស្សនាវីដេអូខាងក្រោម៖