តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ បានបញ្ជាក់ច្បាស់ៗ ក្រោយពីមានព័ត៌មានផ្សាយថា លោកឆ្លងកូវីដ-១៩…

(ហ្វេសប៊ុក)៖ នៅមុននេះបន្ដិចតារាចម្រៀងប្រចាំផលិតកម្មហង្សសមាស លោក ណុប បាយ៉ារិទ្ធ បានបញ្ជាក់យ៉ាងច្បាស់ៗនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូ.វីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន🙏🏻🙏🏻🙏🏻ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចហ់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំតស៊ូ💪🏻💪🏻💪🏻