ជនល្មោភកាមម្នាក់ ឃើញ​ក្មេងស្រីអាយុ១២ឆ្នាំអង្គុយនោមម្នាក់ឯង ក្នុងកន្លែងស្ងាត់ ក៏ធ្វើសកម្មភាព ចា ប់ រំ លោ ភ បានសម្រេច រហូតក្មេងស្រីរងគ្រោះមាន…

(កណ្ដាល)៖ ករណីនេះបានកើតឡើងកាលពីថ្ងៃខែពុំចាំក្នុងឆ្នាំ២០២០ នៅចំណុចភូមិព្រែកតាព្រហ្ម.ឃុំកំពង់អុស.ស្រុកពញាឮ.ខេត្តកណ្តាល។ ជនរ.ងគ្រោះមានឆ្នាំកំណើត២០០៩ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកឪពុកម្តាយមានទីលំនៅភូមិព្រែកតាព្រហ្ម.ឃុំកំពង់អុស.ស្រុកពញាឮ.ខេត្តកណ្តាល (ជនរ.ងគ្រោះមានសតិ.វិបល្លាស)។ ចំណែកជនសង្ស័យឈ្មោះ ជួ វង្ស ភេទប្រុស ឆ្នាំកំណើត២០០២ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រែកតាព្រហ្ម.ឃុំកំពង់អុស.ស្រុក.ពញាឮ.ខេត្តកណ្តាល។

យោងតាមការបំភ្លឺរបស់ម្តាយបង្កើតរបស់ជនរ.ងគ្រោះឈ្មោះ ផ.ស.វ បានឲ្យដឹងថានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់ ប្តីរបស់គាត់ឈ្មោះ រ.រ បានសួរមកគាត់ថា៖ ឯងកូនស្រីយើងវាឈឺអី បានជាពោះរបស់វាចេះតែធំអ៊ីចឹង? ពេលនោះរូបគាត់បានឆ្លើយថា កាលពីមុនគ្រូពេទ្យបាននិយាយប្រាប់ថា កូនយើងខ្យល់ចូលពោះរបស់វា ព្រោះពោះវៀនកូនស្រីរបស់យើងមានតទុយយោ ចាំពេលឯងបើកលុយចាំខ្ញុំយកវាទៅពិនិត្យនៅមន្ទីរពេទ្យ

លុះដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ រូបគាត់បានយកកូនស្រីទៅពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាល និងសម្ភពអរុណរះព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងពេលនោះលោកគ្រូពេទ្យបានប្រាប់គាត់ថា កូនស្រីរបស់គាត់មានផ្ទៃពោះចំនួន២៨សប្តាហ៍និង០១ថ្ងៃ រួចគាត់ក៏ត្រឡប់មកផ្ទះវិញ។ រហូតមកដល់ថ្ងៃទី២ ខែមិនា ឆ្នាំ២០២១ រូបគាត់ក៏បានប្រាប់ពីលទ្ធផលដែលពិនិត្យនៅមន្ទីរពេទ្យប្រាប់ទៅប្តីថា កូនយើងមានផ្ទៃពោះ បន្ទាប់មកពួកខ្លួនទាំង០២នាក់ប្តីប្រពន្ធបានលួងលោមសួរនាំកូនស្រីថា៖ តើអ្នកណាដែលអ្នកធ្វើឲ្យកូនឯងមានផ្ទៃពោះ? ក្នុងពេលនោះកូនស្រីរបស់ខ្លួនក៏ប្រាប់ថាឈ្មោះវង្សបានធ្វើរូបខ្ញុំ (រួមភេ.ទ)ចំនួនពីរលើក។

លុះមកដល់នៅថ្ងៃទី៥ ខែមិនា ឆ្នាំ២០២១ ខ្លួនបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អុស ប្តឹងចោទប្រកាន់ទៅលើឈ្មោះជួ វង្ស ដែលបានចាប់រំ.លោ.ភកូនស្រីរបស់ខ្លួន។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់អុស បានសហការជាមួយកម្លាំងផ្នែកជំនាញចុះស្រាវជ្រាវ និងនាំខ្លួនជនស.ង្ស័.យឈ្មោះជួ វង្ស មកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ។ តាមចម្លើយរបស់ជនស.ង្ស័.យឈ្មោះជួវង្សបានសារភាពថា

នៅថ្ងៃខែពុំចាំក្នុងឆ្នាំ២០២០មុនបុណ្យភ្ជុំបិណ្ឌ រូបខ្លួនបានដើរត្រឡប់មកពីលេងបាល់ទះវិញ ក៏បានជួបជាមួយជនរ.ងគ្រោះ កំពុងអង្គុយនោមនៅខាងក្រោយផ្ទះរបស់ឈ្មោះវុន ភេទប្រុសអាយុប្រហែល៤០ឆ្នាំ ក្នុងឳកាសពេលស្ងាត់នោះ ខ្លួនបានធ្វើសកម្មភាពចា.ប់.រំ.លោ.ភទៅលើជនរ.ងគ្រោះនៅក្បែរពាងទឹកខាងក្រោយផ្ទះឈ្មោះវុន បានសម្រចចំនួន០១លើក។ ជនស.ង្ស័.យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនមកសាលាដំបូងខេត្តកណ្ដាលចាត់ការតាមនីតិវិធីច្បាប់៕