ប្រុសៗអែបគៀន! អេនី ហ្សាម និងគូស្នេហ៍ ភេទស្រីដូចគ្នា កាន់តែផ្អែមល្អែមខ្លាំង ធ្វើឲ្យគ្រប់គ្នាច្រណែន…

(ភ្នំពេញ)៖ កាលពីថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មថោន អេនីហ្សាម បានបង្ហាញភាពផ្អែមល្ហែមខ្លាំងជាមួយនឹងគូស្នេហ៍ស្រីមួយរូបទៀត តាមរយៈរូបភាពនិងសារខ្លីមួយ ដោយឥតលាក់លៀមអ្វីនោះឡើយ គឺលក្ខណៈបើកចំហរទៅកាន់មហាជនតែម្តង។ ដោយឡែកតារាស្រីរូបនេះបានថតរូបយ៉ាងស្វីតខ្លាំង ជាមួយនឹងសង្សារដែលមានភេទដូចគ្នា ដោយអង្គុយសម្លឹងមុខគ្នា ពោរពេញដោយភាពរ៉ូមែនទិក ហើយបន្ថែមពីលើនេះទៀត ក៏មានភ្ជាប់ជាមួយនឹងសារខ្លីមួយដែលមានអត្ថន័យថា៖

គាត់ប្រាប់ខ្ញុំថា គេគ្រប់គ្នាសួរថាគាត់ស្រលាញ់ខ្ញុំមែនឬលេង? គ្រប់គ្នាគ្មានអ្នកណាជឿថាគាត់ស្រលាញ់ខ្ញុំទេ រួមទាំងខ្ញុំខ្លួនឯងផ្ទាល់ព្រោះអីអ្នកcrush គាត់សុទ្ធតែស្អាតៗហើយក្មេងៗទៀត ហេតុអីមកស្រលាញ់មនុស្សស្រីអាយុបងដល់ទៅ៩ឆ្នាំហើយចាស់មុខអត់ស្អាតធាត់ទាប ដូចជាគ្មានកន្លែងណាទាក់ទាញអីបន្តិចតើខ្ញុំគួរជឿគាត់ឬអត់នរ តែណ្ហើយការពិតឬមិនពិតក៏ដោយ សំខាន់នៅពេលនេះគាត់បានធ្វើតួនាទីជាសង្សារដល់ល្អសម្រាប់ខ្ញុំ ខឹងគាត់ចេះសុំទោស

ពេលទៅណាមកណាគាត់ចេះប្រាប់ លេងឆាតឬធ្វើអីក៏ប្រាប់ ពេលគេប៉ះពាល់ខ្ញុំគាត់ខឹងជំនួស គាត់ស្តាប់តាមខ្ញុំ នឹងអ្វីច្រើនទៀតខ្ចិលរៀបរ៉ាប់ហាស ទោះបីទៅថ្ងៃមុខបែបណាខ្ញុំមិនខ្វល់ទេ សំខាន់ពេលនេះមានគាត់ខ្ញុំមានក្តីសុខ ទោះបីទៅថ្ងៃមុខបែបណាខ្ញុំមិនខ្វល់ទេ សំខាន់ពេលនេះមានគាត់ខ្ញុំមានក្តីសុខ ខ្ញុំចង់ថែរក្សារពេលវេលាល្អៗដែលមានជាមួយគាត់អោយបានច្រើន មិនថារយះពេលខ្លីឬវែងនោះទេ សំខាន់ពេលនេះទៅបានហើយ។

ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រមិនតិចនាក់នោះទេ ដែលបានជួបអបអរនូវស្នេហា អេនីហ្សាមនិងសង្សារ ព្រោះថាការស្រលាញ់ពិតប្រាកដគឺមិនបានសំដៅទៅលើអាយុភេទពណ៌សម្បុរនោះឡើយ គឺសំដៅទៅលើចិត្តនិង អារម្មណ៍របស់ភាគីទាំងសងខាងទៅវិញនោះទេ៕ ប្រភព៖Khmerlord (សូមចូលទស្សនារូបភាពខាងក្រោម)៖