លុយចាយមិនអស់ ប៉ុន្តែ អ្នកឧកញ្ញា ឡេង ណាវ៉ាត្រា ចុះចាប់ត្រីយកមកស្ល បែបសាមញ្ញខ្លាំង ធ្វើឲ្យគ្រប់គ្នាលាន់មាត់ថា…

(ភ្នំពេញ)៖ ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ហើយនូវ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមួយរូប នៅក្នុងប្រទេសកម្ពុជាយើង ហើយជានិច្ចកាលគេតែងតែឃើញអ្នកឧកញ៉ាវ័យក្មេងរូបនេះ តែងតែបរិច្ចាគនូវថវិកាជាច្រើនក្នុងការជួយដល់សង្គម។

យ៉ាងណាមិញ ទោះបីជាទ្រព្យសម្បត្តិមានច្រើនចាយមិនអស់ក៏ដោយ ប៉ុន្តែអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានភាពសាមញ្ញខ្លាំងដែលធ្វើឱ្យមហាជនមានការគោរព និងសរសើរមិនសំចៃមាត់ ដោយឡែកនាថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២១នេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពបង្ហាញពីការចុះចាប់ត្រីយកមកស្លហូបយ៉ាងសាមញ្ញបែបលក្ខណៈជនបទ ជាមួយគ្នានេះអ្នកឧកញ៉ាបានរៀបរាប់ថា៖

យើងមិនត្រូវយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃទេ ព្រោះវាធ្វើឱ្យយើងគ្មានសេចក្ដីសុខក្នុងផ្លូវអារម្មណ៍។ ជីវិតមិនទៀងនោះទេ ត្រូវរៀនរស់ជាមួយអ្វីដែលយើងមានហើយអ្វីដែលនៅជុំវិញខ្លួនក៏វាមិនថេរនោះដែរ ព្យាយាមធ្វើអ្វីដែលយើងសប្បាយចិត្ត រក្សារូបភាពទាំងនោះចងចាំមុនពេលដែលយើងស្លា.ប់៕ (សូមទស្សនាវីដេអូខាងក្រោម)៖