រន្ធត់ណាស់! ទើបទិញអូប័របាន៣ថ្ងែ យកទៅបើក ដឹងប្រពន្ធកូនដើរលេងនៅទន្លេមុខវាំង ស្រាប់តែផ្ទុះឆាបឆេះ បណ្ដាលឲ្យមនុស្ស…

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង២៖២០ នាទីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ ស្ថិនៅក្បែរច្រាំងទន្លេសាបចំណុចក្បាលជ្រោយចង្វារមុខព្រះបរមរាជវាំងក្បែរសណ្ឋាគារសុខា ក្នុងភូមិទី១.សង្កាត់ជ្រោយចង្វារ.ខណ្ឌជ្រោយចង្វារ.រាជធានីភ្នំពេញ។ ជនរ.ងគ្រោះភ្លាមៗ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ គីប្តីប្រពន្ធ និងកូនប្រុសអាយុ១០ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីស.ង្គ្រោះ។

តាមព័ត៌មានបឋមបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ជនរ.ងគ្រោះ២នាក់ប្តីប្រពន្ធ និងកូនប្រុស បានជិះរថយន្តម៉ាកហ្វ័ត ពណ៌សមួយគ្រឿង ពាកស្លាកលេខ រដ្ឋ ២.៥២៩៨ មួយគ្រឿង សណ្តោងរ៉ឺម៉កដឹកអូរប័រមួយគ្រឿងធំយកទៅទំលាក់ចុះក្នុងទឹក ដើម្បីបើកសាកព្រោះទើបតែទិញ។ ប្រភពដដែលបញ្ជាក់ថា

ខណៈនោះគេឃើញបុរសជាប្តីក៍បានចាក់សោកាច់កុងតាក់បញ្ឆេះទុកចោលហើយនាំគ្នាឡើងជិះប្រុងបើកដឹកប្រពន្ធនិងកូនដើរលេង ដោយកូនជិះនៅខាងក្រោយក្បែរម៉ាស៊ីន ស្រាប់តែផ្ទុះចេញពីម៉ាស៊ីនលាន់កគ្រើកប៉ើងដំបូល ហើយឆេះយ៉ាងសន្ធោសន្ធៅតែម្តងបណ្តាលប្តីប្រពន្ធនិងកូនទាំងអស់៣នាក់បានរងរ.បួ.សឆេះរលាករ.បួ.សធ្ងន់។ តាមព័ត៌មានអោយដឹងទៀតថា

ភ្លាមៗបង្កអោយមានការភ្ញាក់ផ្អើល ហើយប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុក៍បាននាំគ្នាយកបំពង់ពន្លត់អគ្គី.ភ័យទៅបា.ញ់ពន្លត់រួមជាមួយខាងសាឡង់កំពង់ចម្លងបានយកទុយោទឹកបា.ញ់ពន្លត់។ នៅក្នុងហេតុការណ៍នោះដែរ រថយន្តពន្លត់អគ្គី.ភ័យចំនួន២គ្រឿងបានទៅអន្តរាគមន៍បា.ញ់ពន្លត់អស់ទឹក១គ្រឿង។ ជនរ.ងគ្រោះជាប្តីត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ ចំណែកស្រ្តីជាប្រពន្ធនិងកូន ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ជា៕