សាហាវម៉្លេះ ! បុរស៤នាក់ចូល វាយមេភូមិដល់ក្នុងផ្ទះ ព្រោះខឹងមេភូមិរឿង….

(ខេត្តកណ្តាល)៖ ពលរដ្ឋ២នាក់ក្នុងនោះម្នាក់ជាមេភូមិត្រូវបានមនុស្ស៤នាក់ព្រួតវាឱ្យរបួ.សនិងវាយបំផ្លាញទ្រព្យសម្បត្តិដោយសារតែទំនាស់រឿងចតឡាននៅមុខផ្ទះ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨យប់នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ(សំ សែន)ស្ថិតក្នុងភូមិតាក្តុលត្បូង,សង្កាត់តាក្តុល,ក្រុងតាខ្មៅ,ខេត្តកណ្តាល ហើយប៉ូលិសឃាត់ជនស.ង្ស័យ៣នាក់,រត់រួចម្នាក់នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ ប៉ូលិសនិយាយថា ជនរងគ្រោះ២នាក់រួមមាន៖ ១-ឈ្មោះ(សំ សែន)ភេទប្រុស,អាយុ៤២ឆ្នាំទីលំនៅភូមិតាក្តុលត្បូង,សង្កាត់តាក្តុល,ក្រុងតាខ្មៅ,ខេត្តកណ្តាល,មុខរបរលក់ដូរខូចខាតសម្ភារៈប្រេីប្រាស់ក្នុងផ្ទះមួយចំនួននិង២-ឈ្មោះ(រី សារ៉េត)ភេទប្រុស,អាយុ៤២ឆ្នាំទីលំនៅភូមិតាក្តុលត្បូង,សង្កាត់តាក្តុល,ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរជា«មេភូមិតាក្តុលត្បូង»រងរបួសស្នាមបែកចុងចិញ្ចេីមខាងស្តាំនិងរយះកដៃខាងឆ្វេង។ ចំណែកជនសង្ស័យ៤នាក់រួមមាន៖ ១-ឈ្មោះ(ឆិល ចាន់ធឿន)ភេទប្រុស,អាយុ៣៣ឆ្នាំ,ទីលំនៅភូមិលេខ៣,សង្កាត់ស្វាយរលំ,ក្រុងតាខ្មៅ,ខេត្តកណ្តាល,មុខរបរបុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួន),២-ឈ្មោះ(ឆិល មករា)ភេទប្រុស,អាយុ៣៥ឆ្នាំ,ទីលំនៅភូមិលេខ៣,សង្កាត់ស្វាយរលំ,ក្រុងតាខ្មៅ,ខេត្តកណ្តាល,មុខរបរបុគ្គលិកក្រុមហ៊ុន(ឃាត់ខ្លួន),៣-ឈ្មោះ(សំ ចាន់ធី)ភេទប្រុស,អាយុ៣៤ឆ្នាំ,ទីលំនៅភូមិតាក្តុលត្បូង,សង្កាត់តាក្តុល,ក្រុងតាខ្មៅ,ខេត្តកណ្តាល,មុខរបរបេីកបររថយន្ត(ឃាត់ខ្លួន)និង៤-ឈ្មោះ(ឆិល ចាន់ថុល)ភេទប្រុស,អាយុ៣៧ឆ្នាំ,ទីលំនៅភូមិតាក្តុលត្បូង,សង្កាត់តាក្តុល,ក្រុងតាខ្មៅ,ខេត្តកណ្តាល,មុខរបរ នៅផ្ទះ(គេចខ្លួន)។ វត្ថុតាងចាប់យក៖ ដុំថ្មចំនួន៦ដុំ,កាំបិតប៉័ងតោដងជ័រចំនួន១,អំបែងចានមួយចំនួន,និងបំពង់ទឹកក្តៅពណ៌ក្រហមចំនួន១។ ប៉ូលិសបន្តថា ដំបូងជនរងគ្រោះឈ្មោះ(សំ សែន)បានចតរថយន្តរបស់ខ្លួននៅតាមផ្លូវមុខផ្ទះរបស់ខ្លួនលុះដល់វេលាកេីតហេតុខាងលេីស្រាប់តែជនស.ង្ស័យឈ្មោះ(ឆិល ចាន់ធឿន)បានបេីករថយន្តចេញពីផ្ទះម្តាយរបស់ខ្លួនដែលនៅផ្ទះក្បែរគ្នាមកដល់មុខផ្ទះជនរងគ្រោះបេីកចេញមិនរួចព្រោះផ្លូវចង្អៀតដោយទេីសរថយន្តរបស់ជន.រង.គ្រោះ។ ភ្លាមនោះជនរងគ្រោះបានចេញពីផ្ទះមកជួយសម្របសម្រួលស្រាប់តែជនសង្ស័យឈ្មោះ(ឆិល ចាន់ធឿន)បាននិយាយថា«ចតឡានពេញផ្លូវ»។ ពេលនោះជនរងគ្រោះប្រាប់ថា សុំចតតែពីរថ្ងៃទេដោយសម័យកូវីដមិនហ៊ានទុកឡាននៅការ៉ាស់ទេ ហេីយក៏មានទំនាស់ពាក្យសំដីគ្នាទៅវិញទៅមកតែម្ដង។ ពេលនោះជនរងគ្រោះឈ្មោះ(រី សារ៉េត)ដែលជាមេភូមិនៅផ្ទះជាប់គ្នាក៏ចេញមកឃាត់កុំឱ្យឈ្លោះគ្នាស្រាប់តែជនស.ង្ស័យនិយាយថា«មិនមែនរឿងរបស់អ្ហែងទេកុំមកចេះ»។ ដោយខ្លាចមានរឿងជនរងគ្រោះឈ្មោះ(សំ សែន)បានដឹកដៃជនរងគ្រោះឈ្មោះ(រី សារ៉េត)ឱ្យចូលទៅក្នុងផ្ទះរបស់ខ្លួនស្រាប់តែក្រុមជនសង្ស័យខាងលេីបាននាំគ្នាចូលទៅវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្តាលឱ្យខូចខាតនិងយកដុំថ្មគប់បណ្តាលឱ្យជន.រង.គ្រោះឈ្មោះ(រី សារ៉េត)រងរបួសបែកចុងចិញ្ចេីមខាងស្តាំនិងរយះកដៃខាងឆ្វេងហេីយក្រុមជនសង្ស័យគេចខ្លួនបាត់អស់។ ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងប៉ូលិសប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ូលិសជំនាញបានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានបីនាក់ដូចខាងលេីនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ រួចបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី៕