គ្រោះ ថ្នា ក់ ធ្លាក់ឧទ្ធម្ភាគចក្រយោធារបស់តួកគី បណ្ដាលឲ្យកងទ័ព ស្លា ប់ បាត់បង់ជីវិតដល់ទៅ…

(តួកគី)៖ ឧទ្ធម្ភាគចក្រកងទ័ពបានធ្លាក់នៅភាគអាគ្នេយ៍ប្រទេសតួកគី កាលពីថ្ងៃព្រហស្បតិ៍ ដោយបាន.ស.ម្លា.ប់.បុគ្គលិកយោធា១១នាក់ និង២នាក់ផ្សេងទៀតរងរបួសនេះបើតាមការឲ្យដឹងពីក្រសួងការពារជាតិតួគគី ដែលត្រូវបានសារព័ត៌មានអាល់ចាហ្ស៊ីរ៉ា ចុះផ្សាយនាថ្ងៃទី៥ ខែមិនានេះ។ ឧទ្ធម្ភាគចក្រប្រភេទ Cougar បានធ្លាក់នៅក្បែរភូមិ Cekmece ជិតទីក្រុង Tatvan ក្នុងខេត្ត Bitlis ដែលមានប្រជាជនច្រើនជាងគេក្នុងតំបន់។

ក្រសួងការពារជាតិបាននិយាយថាឧទ្ធម្ភាគចក្រនេះកំពុងធ្វើដំណើរទៅតំបន់តាវ៉ាន់ពីខេត្តជិត Bingol នៅពេលអាជ្ញាធរបាត់ទំនាក់ទំនងនៅម៉ោង២និង២៥នាទីរសៀល។ គេបានរាយការណ៍បឋមថាមូលហេតុនៃការធ្លាក់អាចបណ្តាលមកពីបញ្ហាអាធាតុមិនល្អ។