មានចឹងទៀត! ព្រោះតែហេតុផលនេះ ធ្វើឲ្យស្រ្តីជាប្រពន្ធ បែកគំនិតប្រឌិតជារឿងចោរប្រដាប់ អា វុ ធ ចូលប្លន់…

(បាត់ដំបង​)៖ ក្រុមការងារប្រតិកម្មរហ័សនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបងសូមជម្រាបជូនព័ត៌មានបន្ថែម​ទាក់ទងករណីដែលលេីកឡេីងថា​ មានជនប្រដាប់អាវុ.ធចូល​ប្ល.ន់លំនៅដ្ឋានយកទ្រព្យសម្បត្តិនៅឃុំតាប៉ុន.​ស្រុកសង្កែ​.ខេត្តបា​ត់​ដំបង​។ កាលពីព្រឹកថ្ងៃទី​៤​ ខែ​មីនា ​ឆ្នាំ​២០២១​ មានករណីឆោឡោមួយកើតឡើង ដោយសារស្រ្តីឈ្មោះ ​ម៉ៅ ​ចំរេីន​ អាយុ៣៦ឆ្នាំ រស់នៅក្រុមទី០៣ភូមិស្វាយស.​ឃុំតាប៉ុន.​ស្រុកសង្កែ​.ខេត្តបាត់ដំបង​ បាន​ប្រាប់ថា​

រូបភាត់ត្រូវបានជន​ល្មេីស​ចំនួន០៣នាក់ប្រដាប់​ដោ​យ​អាវុ.ធខ្លី និងកាំ.បិ.តភ្ជង់ប្លន់យក​ទ្រព្យសម្បត្តិមានប្រាក់និងគ្រឿង​អលង្កការហេីយគេចខ្លួនបាត់។ ក្រោយទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃ​ស្នង​ការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ បានដាក់បទបញ្ជាឱ្យលោកវរ​សេ​នីយ៍ឯក ​លឹម ​ពុទ្ធីឡា​ ស្នង​ការរងផែនការងារនគរ​បាល​ព្រហ្មទ័ណ្ឌ​ និងលោកវរសេនីយ៍ឯក ​ស៊ុន ​សុវណ្ណ​ អធិការនគរ​បាលស្រុកសង្កែ​ ធ្វេីការស្រាវជ្រាវស៊េីបអង្កេតជាបន្ទាន់។

ឆ្លងតាមរយៈការស្រាបជ្រាវដោយយកចិត្តទុកដាក់បំផុតនោះ​ទីបំផុតស្រ្តីឈ្មោះ ម៉ៅ​ ចំរេីន​ ដែលអះអាងថាគាត់ជាជនរ.ងគ្រោះនោះបានសារភាពថា​ អ្វីដែលរូបគាត់បានលេីកឡេីងថា​ មានក្រុមចោរប្រដាប់អាវុ.ធចូលប្ល.ន់ក្នុងលំនៅដ្ឋាននោះ​ គឺជារឿងដែលគាត់បានប្រឌិតឡេីង​តែប៉ុណ្ណោះ​ ដែលការពិតគឺមិនមានទេ។ ចំពោះមូលហេតុដែលគាត់ប្រឌិតរឿងបែបនេះឡេីងដោយសារតែគាត់ខ្លាចប្តីរបស់គាត់ស្តីបន្ទោសត្បិត​ មួយរយៈចុងក្រោយនេះរូបគាត់​យកប្រាក់និងគ្រឿងអលង្កការទៅលក់និងចាយវាយអស់ហេីយ។

នៅចំពោះមុខបញ្ហានេះឈ្មោះ​ម៉ៅ​ចំរេីន​ បានទទួលស្គាល់កំហុសដែលគាត់បានប្រឌិតឡេីង​ បង្កឱ្យមានការភ្ញាក់ផ្អេីល​និងចលា​ច​លក្នុងបរិយាកាសសង្គម​។ ក្រៅពីការសុំអភ័យទោសជា​សាធារ​ណៈតាមរយៈឃ្លីបវីដេអូ​ រូបគាត់ត្រូវបានសមត្ថកិច្ចធ្វេីកិច្ចសន្យាកុំឱ្យគាត់ប្រព្រឹត្តសកម្មភាពបែប​នេះបន្តទៀតមុននឹងអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ។ ដូចបានជម្រាបជូនខាងលេីសូមសាធារណជនពិសេសអ្នកប្រេី​ប្រាស់បណ្តាញសង្គមមេត្តាជ្រាបនិងសូមកុំមានការភាន់ច្រឡំ​ បន្តចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាព៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង