អត់ខ្លាចបាបទេអី! សមត្ថកិច្ច តាមឃាត់ខ្លួនចោរ០២នាក់ ចូលលួចលុយព្រះសង្ឃក្នុងវត្ត​ អស់ចំនួនដល់ទៅ…

(ស្វាយរៀង)៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ម៉ោង១១:០០នាទី ខណៈពេលដែលព្រះសង្ឃនិមន្តឡើងឆានចង្ហាន់ច្រង់ មានជនសង្ស័យ០២នាក់ ដែលមានឈ្មោះ ណុំ ណែត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅភូមិថ្នា.ឃុំស្តើងជ័យ.ស្រុកជើងព្រៃ.ខេត្តកំពង់ចាម ជិះម៉ូតូម៉ាក CBR ស្លាកលេខ សៀមរាប 1P-6976 និងឈ្មោះ គ្រឿន វិរៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិថ្នា.ឃុំស្តើងជ័យ.ស្រុកជើងព្រៃ.ខេត្តកំពង់ចាម

ជិះម៉ូតូម៉ាក WINER ស្លាកលេខ ភ្នំពេញ 1AA-7889 បានធ្វើសកម្មភាពឡើងទៅលើកុដ្ឋ រួចហើយលួចយកប្រាក់របស់ព្រះសង្ឃអស់ចំនួន ២៨៧,០០០រៀល។ ក្រោយធ្វើសកម្មភាពជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូទៅទិសខាងត្បូង។ ទទួលបានសេចក្តីរាយការណ៍តាមទូរស័ព្ទភ្លាមៗ លោកវរសេនីយ៍ឯកសំសំអុល អធិការនគរបាលស្រុករមាសហែក បានបញ្ជាទៅដល់គ្រប់គោលដៅ

ក្នុងពេលនោះជនសង្ស័យបានជិះដល់គោលដៅអនុវត្តច្បាប់ចរាចរណ៍ស្រាប់តែបត់ត្រឡប់ក្រោយ កម្លាំងនគរបាលបានបើករថយន្តដេញតាមពីក្រោយរហូតធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ ព្រមទាំងដកហូតបានម៉ូតូដែលក្រុមចោរជិះធ្វើសកម្មភាពចំនួន ០២គ្រឿង និងវត្ថុតាងជាប្រាក់ចំនួន ២៨៧,០០០រៀល។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការតាមច្បាប់៕