ស្លុតចិត្តណាស់នៅក្មេងៗ ! យុវជនជាសិស្សសាលា៣នាក់ បាន ស្លា ប់ បាត់បង់ជីវិត ក្នុងពេលជាមួយគ្នា យ៉ាងអាសូរ ដោយសារ…

(ព្រៃនប់)៖ សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងជិត៩ព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០២១ មានគ្រោះថ្នា.ក់ចរាចរណ៍រវាងរថយន្តជាមួយម៉ូតូ បណ្តាលឲ្យភាគីខាងម៉ូតូដែលសមត្ថកិច្ចបញ្ជាក់ថា ជាក្មេងប្រុសៗសិស្សសាលាចំនួន៣នាក់បាន.ស្លា.ប់.នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨២-១៨៣ ម្តុំមុខសាលាបឋមសិក្សាអនុវិទ្យាលយ័សំរុង.ឃុំសំរុង.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ស្រាវជ្រាវរកឈ្មោះជនរ.ងគ្រោះនិងគ្រួសារ សម្រួលចរាចរណ៍ និងដោះស្រាយតាមនិតិវិធីច្បាប់។

របាយការណ៍បឋមពីសមត្ថកិច្ចបញ្ជាក់ថា ភាគីខាងម៉ូតូមួយគ្រឿងម៉ាក HONDA-SCOPPY ពណ៌ស គ្មានផ្លាកលេខ ជិះឌុបគ្នា៣នាក់មានទិសដៅ (ភ្នំពេញ-ខេត្តព្រះសីហនុ) មកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូបើកជ្រុលចូលមកចំណែកផ្លូវម្ខាងទៀត រួចក៍បុកនឹងរថយន្តមួយគ្រឿងម៉ាក SSANGYONG ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-8400 មានទិសដៅផ្ទុយគ្នា (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណចុះគេចខ្លួនក្រោយពេលកើត.ហេតុ) ៕