រន្ធត់ណាស់! ហេតុការណ៍ គ្រោះ ថ្នា ក់ ចរាចរណ៍ រវាងរថយន្តបែនដឹកដី បុកគ្នាជាមួយ រថយន្តសាំងយ៉ុងដឹកអ្នកដំណើរ ពេញទំហឹង បណ្ដាលឲ្យមនុស្ស រ បួ ស ១០នាក់ និង ស្លា ប់ ដល់ទៅ…

(កំពង់ធំ)៖ ហេតុការណ៍គ្រោះថ្នា.ក់ចរាចរណ៍ដ៏រន្ធ.ត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ៦ផ្លូវអាស៊ានវាងផ្សារកំពង់ថ្ម ស្ថិតភូមិទួលសង្កែ.ឃុំកំពង់ថ្ម.ស្រុកសន្ទុក.ខេត្តពង់ធំ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសាំងយ៉ុងចេញពីត្បូងទៅជើង ឯរថយន្តបែនចាក់ដីអស់ចេញពីជើងទៅត្បូងទិសដៅច្រាស់គ្នា

ខណៈនោះក៏រ៉េចង្កូតទៅបុ.ករថយន្តសាំងយ៉ុងពេញទំហឹងតែម្តង។ តាមប្រភពដដែលបានឲ្យដឹងទៀតថាជនរ.ងគ្រោះក្នុងហេតុការណ៍គ្រោះថ្នា.ក់ចរាចរណ៍ខាងលើនេះ ទី១-ជនរ.ងគ្រោះជាអ្នកបើកបររថយន្តសាំងយ៉ុងឈ្មោះ តិច ចាន់វាសនា ភេទប្រុស អាយុ៤៣ឆ្នាំ ស្លា.ប់.នៅកន្លែងកើតហេ.តុ មានទីលំភូមិវាល.ឃុំសាន់គរ.ស្រុកំពង់ស្វាយ.ខេត្តកំពង់ធំ។ ទី២-អ្នកបើកបររថយន្តបែនដឹកដី ឈ្មោះ ឃួង ស្រ៊ាន់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្រឡៅតូង.ឃុំបល្ល័ង្គស្រុកបារាយណ៍.ខេត្តកំពង់ធំ។

ទី៣-នារីរ.ងគ្រោះឈ្មោះ ម៉េត សៀងលួន អាយុ៣១ឆ្នាំ មានទីលំនៅភូមិវាលឃុំសាន់គរ.ស្រុកកំពង់ស្វាយ.ខេត្តកំពង់ធំ បាន.ស្លា.ប់.នៅកើតហេតុហើយនារីគ្រោះគ្រោង និងរៀបការនៅថ្ងៃអាទិត្យទី០៧ ខែមិនាខាងមុខនេះ។ ទី៤-កុមារតូចអាយុប្រមាណ១ខួបបាន.ស្លា.ប់.បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកបារាយណ៍សន្ទុក។ ទី៥-ក្មេងស្រីម្នាក់ទៀត.ស្លា.ប់.បន្ទាប់ពីមន្ទីពេទ្យបង្អែកបារាយណ៍សន្ទុក។

រីឯអ្នករងរបួ.សធ្ងន់ប្រុសស្រីចាស់ក្មេង១០នាក់ដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តកំពង់ធំ និងខ្លះទៀតយកទៅសង្រ្គោះទីក្រុងភ្នំពេញ។ សូមបញ្ជាក់ផងដែរថាអ្នករងរបួ.សធ្ងន់ទាំង១០នាក់ខាងលើនេះ ភាគច្រើនបែកប្រអប់ជើងបា.ក់ភ្លៅ និងបាក់ស្មងជើង។ ក្រោយកើតហេតុ រថយន្តទាំង២គ្រឿងស្ទូចយកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកសន្ទុកដើម្បីរងចាំធ្វើការដោះស្រាយទៅតាមនិតិវិធី។ ឯសាកស.ពជនរ.ងគ្រោះត្រូវបានសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕