ជួយស៊ែរឲ្យសប្បុរសជនបានឃើញផង! ប្អូនប្រុស សំ​ សុដាវីត ជានិស្សិតឆ្នាំទី៥ មាន ជំ ងឺ ម ហា រី ក ដៃធ្ងន់ធ្ងរ គ្រួសារអស់លទ្ធភាពមើលហើយ សំណូមពរដល់សប្បុរសជនមេត្តាជួយ!

(ហ្វេសប៊ុក)៖ ក្លឹបយុវជនកាកបាទក្រហមប្រចាំ វ.ប.ក សូមជម្រាបជូនដល់សប្បុរសជនទាំងសិស្សប្អូន និងសិស្សច្បងទាំងឡាយឲ្យបានជ្រាបថា ប្អូនប្រុសរបស់មិត្តភក្ត័ និស្សិតឈ្មោះ​ សំ​ សុដាវីត ដែលជានិស្សិតឆ្នាំទី៥ នៃដេប៉ាដឺម៉ង់ GRU បានជួបប្រទះនឹងបញ្ហា ជំងឺមហារី.កដៃយ៉ាងធ្ងន់ធ្ងរ។ គ្រួសារគាត់មានភាពខ្សត់ខ្សោយខ្លាំងត្រូវការជំនួយ

ហេតុដោយឃើញបែបនេះ សូមសំណូមពរដល់សប្បុរសជនទាំងឡាយ ដែលមានបំណងចង់ចូលរួមបរិច្ចាកជាថវិកាទោះតិចក្ដីច្រើនក្ដីជូនដល់ខាងរូបគាត់ សូមធ្វើការបរិច្ចាក​​តាម​រយះ Account​ ABA Nhim​ Nacy “001 245 112″​។ ដូចបានជម្រាបជូនខាងលើ សូមមេត្តាបងប្អូន សប្បុរសជនទាំងអស់ មេត្តាជួយដល់ប្អូនប្រុសរូបនេះផង ព្រោះគ្រួសារអស់លទ្ធភាពក្នុងការព្យាបាលហើយ។ សូមជួយស៊ែរបន្តផង! សូមអរគុណ!