លំអិតចុងក្រោយ! សមត្ថកិច្ច ស្គាល់អត្តសញ្ញាណ ក្រុម ឧ ក្រិ ដ្ឋ ជនចាប់ជំរិត ទាំង៤នាក់ហើយ…

(ភ្នំពេញ)៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១កន្លងទៅនេះ មានករណីឧក្រិ.ដ្ឋជនចំនួន០៤នាក់ បានចូលប្ល.ន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់០១លានដុល្លាជាមុន ទើបមានគម្រោង.ប្ល.ន់.ស.ម្លា.ប់.ម្ចាស់ផ្ទះនិងអ្នកក្នុងផ្ទះជាក្រោយ ប៉ុន្តែត្រូវសមត្ថកិច្ចអាវុ.ធហត្ថរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

ផ្ទាល់បើកប្រតិបត្តិការជួយសង្គ្រោះម្ចាស់ផ្ទះរួចផុតពីគ្រោះថ្នា.ក់ ក្នុងនោះកម្លាំងអាវុ.ធហត្ថរាជធានីភ្នំពេញ បានបង្ក្រាបក្រុមឧក្រិ.ដ្ឋជនទាំងនោះ ដែលក្នុងករណីប្ល.ន់នេះ ឧក្រិ.ដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើ.ងវែងAK០១ដើម និងកាំភ្លើ.ងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុ.ធហត្ថរាជធានីភ្នំពេញ

ហើយកម្លាំងអាវុ.ធហត្ថបានប្រើសិទ្ធិការពារខ្លួន បា.ញ់តបតត្រឡប់ទៅវិញបណ្តាលឲ្យក្រុមឧក្រិ.ដ្ឋជនទាំង០៤នាក់.ស្លា.ប់.នៅនឹងកន្លែង។ រហូតមកទល់ពេលនេះសមត្ថកិច្ច បានស្គាល់ឈ្មោះរបស់ឧក្រិ.ដ្ឋជនទាំង៤នាក់នោះហើយ ដោយ៖ ទី​១.ឈ្មោះអ៊ឹម សុវណ្ណ​រិ​ទ្ ធអាយុ​២២​ឆ្នាំ ជា​មេខ្លោង ត្រូវ​គេ​ដឹង​ថាកាន់​ប័ណ្ណ​សម្គាល់​ជា​មន្ត្រី​យោធា មាន​ឋានន្តរ​ស័ក​ថ្នាក់​វរសេនីយ៍ត្រី ទោះបីជា​យ៉ាងណាស្នងការដ្ឋាន​បុគ្គលិក​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស បាន​ធ្វើការ​បដិសេធ​ដោយ​អះអាង​ថា ប័ណ្ណ​ដែល​ជនល្មើស​ឈ្មោះអ៊ឹម សុ​វ​ណ្ណា​រិ​ទ្ធ ប្រើប្រាស់​ជា​ប័ណ្ណ​ក្លែងក្លាយ មិនមែន​ជា​ប័ណ្ណ​សម្គាល់​ដែល​ចេញ​ដោយ​បញ្ជាការដ្ឋាន​អង្គរក្ស​ឡើយ។

ទី​២.ឈ្មោះ​រី ពីសី អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១២៨ ផ្លូវលំ ភូមិ​ព្រែក​រង.សង្កាត់​កំពង់​សំណាញ់.ក្រុង​តា​ខ្មៅ.ខេត្តកណ្តាល។ ទី​៣.ឈ្មោះម៉ូ​វ ផានិត អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្រោយ​វត្ត​តា​ខ្មៅ.ក្រុង​តា​ខ្មៅ.ខេត្តកណ្តាល និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ពង្រ.ឃុំរ​ការ​កោះ​.ស្រុក​កង​ពិសី.ខេត្ត​កំពង់​ស្ពី។ និង​ទី​៤.ឈ្មោះរ៉​ន ភា​រុណ អាយុ​២១​ឆ្នាំ នៅផ្ទះ​គ្មាន​លេខភូមិ​ព្រែក​សំរោង.សង្កាត់​តា​ខ្មៅ.ក្រុង​តា​ខ្មៅ។

ស​.​ព​ឧក្រិដ្ឋជន​ទាំង​ទាំង​៤​នាក់​នេះ ត្រូវ​បាន​បូជា​រួចរាល់​អស់ហើយ មាន​ក្រុម​គ្រួសារនិង​សាច់ញាតិ​មក​យក​ធាតុ​ជា​បន្តបន្ទាប់ លើកលែងតែ​ធាតុ​ឧក្រិដ្ឋជនជា​មេខ្លោង មិន​ទាន់​ឃើញ​មាន​សាច់ញាតិឬ​ក្រុម​គ្រួសារ​មក​យក​ធាតុ​ឡើយ៕