ចង់ដឹងទេ? ក្រុម ឧ ក្រិ ដ្ឋ ជនទាំង៤នាក់ ម្នាក់ៗត្រូវ គ្រា ប់ កាំ ភ្លើ ង បុ៉ន្មានគ្រាប់? មេខ្លោងតិចជាងគេ ដោយត្រូវតែ…
(ភ្នំពេញ)៖ ក្រុមឧក្រិដ្ឋ.ជនចាប់ជំរិតប្រដាប់អាវុ.ធចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកមេបញ្ជាការ រ័ត្ន ស្រ៊ាង បង្ក្រាបបានកាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១កន្លងទៅ ហើយបាញ់ត្រូវស្ទើរសុះដេក.ស្លា.ប់ក្នុងថ្លុក.ឈា.ម ក្នុងវីឡាលេខ២០ នៅបុរីអង្គរភ្នំពេញភូមិបន្លាស្អិត.សង្កាត់ឃ្មួញ.ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានបានដឹងថា មេខ្លោងក្រុមចាប់ជំរិត ១.ឈ្មោះអ៊ឹម សុណ្ណារិទ្ធ អាយុ២២ឆ្នាំ បានប្រើប្រាស់អាកាបា.ញ់តដៃជាមួយសមត្ថកិច្ច, ២.ឈ្មោះរី ពិសី អាយុ៣០ឆ្នាំ កាន់កាំភ្លើងខ្លីម៉ាកសូរ៉ាគី, ចំណែក២នាក់ទៀត ម្នាក់កាន់កាំភ្លើ.ងខ្លីម៉ាកCZ និងម្នាក់ទៀតពុំមានកាំភ្លើ.ងឡើយ។
ហើយមានខ្នោះដៃ,ស្តុតសម្រាប់ធ្វើសកម្មភាព០២ដុំ,ខ្សែរ៉ូតសម្រាប់ចង០១ដុំផងដែរ។ សាកស.ពទាំង៤នាក់ត្រូវកងរាជអាវុធហត្ ថប្រគល់អោយនគរបាលការិយាល័យកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការត្រួតពិនិត្យ ចាប់តាំងពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់រហូតដល់វេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០១ខែមីនា ទើបរួចរាល់។ តាមការត្រួតពិនិត្យ ជនសង្ស័.យជាមេខ្លោង
ឈ្មោះអ៊ឹម សុណ្ណារិទ្ធ ត្រូវគ្រាប់កាំភ្លើ.ងចំនួន០២គ្រាប់ ១គ្រា.ប់ចំថ្ងាស់ធ្លាយទៅក្រោយ និងមួយគ្រា.ប់ទៀតចំក្រោមជង្គង់ឆ្វេង ធ្លាយទៅលើក្បាលជង្គង់។ ហើយឈ្មោះរី ពិសី ត្រូវចំនួន០៧គ្រា.ប់ គ្រាប់បៀម២គ្រា.ប់ (ទាំងចូល និងចេញចំនួន១៧កន្លែង)។ ចំណែកឈ្មោះរ៉ន ភារុណ មានកាំភ្លើ.ងខ្លីម៉ាកCZ ត្រូវ០៩គ្រា.ប់ (ចេញ និងចូល១៨កន្លែង) និងម្នាក់ទៀតឈ្មោះម៉ូវ ផានិត ត្រូវ០៥គ្រា.ប់ (ចេញនិងចូល១១កន្លែង)៕ ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖