លោកយាយ អាយុ ៧២ឆ្នាំ ដើររើសអេតចាយ បេះបន្លែ មកចិញ្ចឹមចៅស្រី ៣នាក់ ពេលនេះមានសំណាង បានជួបអ្នកនាង ទ្រី ដាណា

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ថៅកែពេជ្រ ទ្រី ដាណា បានរៀបរាប់ថា: អាណិតណាស់លោកយាយ អាយុ ៧២ឆ្នាំហើយ នៅដើររើសអេតចាយ បេះបន្លែមកចិញ្ចឹមចៅស្រី ៣នាក់ លោកយាយនៅកំពង់សឹង ខេត្តព្រៃវែង។ នាងខ្ញុំ និងស្វាមី បានជូនថវិកា ១០០០$ និងគ្រឿងឧបភោគបរិភោគ មានអង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ធុងទឹក មុង កន្ទេល ខ្នើយ ភួយ និងគ្រឿងទេសមួយចំនួនទៀត ដើម្បីលោកយាយបានដោះស្រាយជីវភាពជាមួយចៅៗ។ អាណិតក្មេង មិនបានរៀនស្រួល ឪពុកស្លាប់ចោល ហើយម្ដាយក៏ក្រខ្សត់ គ្មានលទ្ធភាពចិញ្ចឹម នាងខ្ញុំផ្ដល់ថវិកាខ្លះជូនពួកគាត់ ដើម្បីទិញសៀវភៅរៀន ។ តស៊ូទៅក្មួយៗ ជីវិតមិនមែនសុទ្ធតែល្អទេ គឺមានតែទ្រាំ ខំប្រឹង ទើបអនាគតផ្លាស់ប្ដូរ។