សាច់ញាតិរបស់ ឧក្រិដ្ឋជនម្នាក់ឈ្មោះ រី ពិសី បានបង្ហោះសារយ៉ាងក្ដុកក្ដុល ជាការលាលើកចុងក្រោយថា…

(ភ្នំពេញ)៖ ប្រិយមិត្តប្រាកដជាជ្រាបហើយថា កាលពីវេលាថ្ងៃត្រង់ថ្ងៃ០១ ខែមិនា ឆ្នាំ២០២១ម្សិលមិញនេះ មានករណីឧក្រិដ្ឋ.ជនចំនួន០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់០១លានដុល្លាជាមុនទើបមានគម្រោង.ប្ល.ន់.ស.ម្លា.ប់.ម្ចាស់ផ្ទះ និងអ្នកក្នុងផ្ទះជាក្រោយ

ប៉ុន្តែត្រូវសមត្ថកិច្ចអាវុ.ធហត្ថរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្នស្រ៊ាង ផ្ទាល់បើកប្រតិបត្តិការជួយសង្គ្រោះម្ចាស់ផ្ទះរួចផុតពីគ្រោះថ្នា.ក់ក្នុងនោះកម្លាំងអាវុ.ធហត្ថរាជធានីភ្នំពេញ បានបង្ក្រាបក្រុមឧក្រិដ្ឋ.ជនទាំងនោះ ដែលក្នុងករណីប្ល.ន់នេះឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើ.ងវែងAK០១ដើម និងកាំភ្លើ.ងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុ.ធហត្ថរាជធានីភ្នំពេញ

ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួនបាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋ.ជនទាំង០៤នាក់.ស្លា.ប់.នៅនឹងកន្លែងតែម្ដង។ បន្ទាប់មកសាកសពឧក្រិដ្ឋជនទាំង៤នាក់បានយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ

យ៉ាងណាមិញ ក្នុងចំណោមក្រុមឧក្រិដ្ឋ.ជនទាំង៤នាក់មានម្នាក់ឈ្មោះ រី ពិសី ត្រូវបានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ បន្ថែមពីនេះក៏មានសាច់ញាត់ម្នាក់បានបង្ហោះសារជាការលាលើកចុងក្រោយថា “លើកចុងក្រោយហើយដែលប្អូនជួយដំនេរបងប្រុសសូមបងទៅអោយសុខណាបង😭😭😭 Ry Pisey”៕