រំភើបណាស់! ទីបំផុត អ្នកស្រី ទ្រី ដាណា បានជួបក្រុមគ្រួសារកំសត់ កូនតូច៦នាក់ ដើរដករំចង់លក់ចិញ្ចឹមជីវិត ដោយបានជូនថវិកាចំនួន…ថែមទាំង

(ហ្វេសប៊ុក)៖ ថៅកែពេជ្រចិត្តធម៍ ទ្រី ដាណា បានបង្ហោះនៅក្នុងបណ្ដាយសង្គមហ្វេសប៊ុកនាល្ងាចថ្ងែទី០១ ខែមីនា ឆ្នាំ២០២១នេះថា៖ បានជួបហើយ ក្មេងស្រីដករំចង់លក់គួរឱ្យអាណិត😥គាត់មានបងប្អូនបង្កើត៦នាក់ប្រុស៥នាក់ ស្រីតែម្នាក់ឯងគត់។ ឥឡូវជូនថវិកាម្ដាយ 1000$ និងស្បៀងគ្រឿងប្រើប្រាស់គ្រប់មុខជូនគាត់ គ្រាន់សម្រាលការលំបាក។

ឯកូនៗ៦នាក់ និងក្មួយ២នាក់ទៀត ជួយជាសម្ភារៈសិក្សាកាតាប សៀវភៅ ប៊ិច ខ្មៅដៃនិងថវិកាម្នាក់50000រៀលគ្រប់គ្នា ដើម្បីងាយស្រួលមានសៀវភៅស្រាប់ពេលចូលរៀនវិញ។ ម្ដាយគាត់ជាអ្នកធ្វើការរោងចក្រ ហើយទំនេរទៅដករំចង់។ ចំណែកឪពុករត់កង់៣ផងរកត្រីផងដើម្បីចិញ្ចឹមកូន។

សរសើរគាត់ដែរកូនចូលរៀនបាន៥នាក់នៅម្នាក់មិនទាន់គ្រប់អាយុ💪💪💪ខ្ញុំប្រាប់គាត់ឱ្យលើកទឹកចិត្តកូនរៀនជានិច្ច ទោះលំវាកយ៉ាងណាក៏ដោយ ចាំទំនេរចាំឱ្យជួយជីវភាព។ ខ្ញុំស្រលាញ់ចូលចិត្តអ្នកតស៊ូពិតៗ។ បើមិនទាន់ជួយខ្លួនឯងអស់លទ្ធភាពទេ កុំទាន់រកគេជួយ😊😊😊