ម្ចាស់ផ្ទះលាតត្រដាងរឿងពិត​! អតីតតៃកុងឡាន រៀបគម្រោងជម្រិតប្លន់ថៅកែ តែថៅកែដឹងមុន ប្ដឹងកម្លាំងសមត្ថកិច្ច សម្ងំចាំក្នុងផ្ទះ…

ភ្នំពេញ៖ ជនសង្ស័.យចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបនិងការពារខ្លួនដោយបា.ញ់តបតរហូតជនសង្ស័.យទាំង៤នាក់បាន.ស្លា.ប់.ជាបន្តបន្ទាប់ នៅក្នុងភូមិគ្រិះមួយកន្លែងស្ថិតនៅបុរីអង្គរភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ខណៈជនសង្ស័.យចូលធ្វើសកម្មភាពជាក់ស្ដែង។ ប្រភពព័ត៌មានបឋមបានឱ្យដឹងថា

ជនសង្ស័.យទាំង៤នាក់ក្នុងនោះមានម្នាក់ជាអតីតតៃកុងឡានហើយជាអ្នកការពារថៅកែផ្ទាល់បានរៀបគម្រោងជាមួយបក្ខពួកដោយប៉ងចាប់ជម្រិតយកប្រាក់១លានដុល្លារ បើមិនបានពួកគេនឹង.ស.ម្លា.ប់.ថៅកែនិងប្រពន្ធថៅកែ និងអ្នកបម្រើទាំងអស់ក្នុងភូមិគ្រឹះនោះ។

តាមរយៈឱ្យតម្រុយនិងថៅកែបានដឹងពីផែនការមុន ក៏បានប្ដឹងទៅកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ មុនពេលពួកជនសង្ស័.យមកធ្វើសកម្មភាព៣ទៅ៤ថ្ងៃមុន ដោយកម្លាំងពួនសម្ងំនៅក្នុងភូមិគ្រឹះម្ចាស់រ.ងគ្រោះរួចជាស្រេច រង់ចាំក្រុមជនសង្ស័.យមកធ្វើសកម្មភាពជាក់ស្ដែង។ ថៅកែដែលជាជនរ.ងគ្រោះមានឈ្មោះម៉ៅ ហួរអាយុ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គីសនីខេត្តកំពង់ចាម និងជាពាណិជ្ជករមួយរូប ដែលមានទ្រព្យស្ដុកស្ដម្ភ ជំនួញដេញថ្លៃផ្គត់ផ្គង់អគ្គីសនីនៅតាមបណ្ដាខេត្តមួយចំនួន។

ដូចតាមការគ្រោងទុករបស់ក្រុមជនសង្ស័.យពួកគេមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើ.ង៣ដើម (AK47១ដើម និងកាំភ្លើ.ង.ខ្លី២ដើម) បានជិះរថយន្តមួយគ្រឿងចូលមកភូមិគ្រឹះរបស់ជនរងគ្រោះ។ ដោយសារជនសង្ស័យជាតៃកុងឡានជនរ.ងគ្រោះបានស្គាល់លេខផ្ទះលេខផ្លូវ ទើបសន្តិសុខបុរីដែលមិនបានដឹងរឿងសោះអោយចូលមក។

ខណៈចូលមកដល់ផ្ទះជនរងគ្រោះពួកគេក៏ធ្វើសកម្មភាពផ្លោះរបងចូលជាបន្តបន្ទាប់ និងបាញ់តបតជាមួយសមត្ថកិច្ច ហើយសមត្ថកិច្ចបានប្រើប្រាស់សិទ្ធការពារខ្លួនបណ្ដាលឱ្យជនសង្ស័.យទាំង.ស្លា.ប់.ទាំងអស់។ លោកឧត្ដមសេនីយឯក រ័ត្ន ស្រ៊ាង បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងផ្ទាល់ចុះបង្ក្រាបករណីនេះដោយឧក្រិដ្ឋ.ជន០៤នាក់បានរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុន ទើបប្ល.ន់.ស.ម្លា.ប់.ម្ចាស់ផ្ទះទាំងប្តីប្រពន្ធ និងកូនឈ្នួល០២នាក់ជាក្រោយ។

ក្នុងករណីប្ល.ន់នេះឧក្រិដ្ឋ.ជនទាំង០៤នាក់ បានបា.ញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុ.ធហត្ថបានប្រើសិទ្ធិការពារខ្លួនបា.ញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋ.ជនទាំង០៤នាក់.ស្លា.ប់.នៅនឹងកន្លែង។ ចំពោះព័ត៌មានលម្អិត អង្គភាពយើងខ្ញុំនឹងផ្សាយជូននៅពេលសមត្ថកិច្ចផ្ដល់នូវព័ត៌មាននៃការបញ្ចប់ប្រតិបត្តិការ៕