មិចអញ្ចឹង! ថៅកែឡេ អាជី ប្រកាសលក់ឡាន Lexus 570 របស់ខ្លួន ដោយពោលថា “អស់ហើយពេលនេះមិនសល់អ្វីទៀតទេ” ធ្វើឲ្យមហាជនមានចម្ងល់…

(ភ្នំពេញ)៖ កាលពីពេលកន្លងទៅនេះ មហាជនភាគច្រើនប្រាកដជាចាំមិនភ្លេចទេបន្ទាប់ពីក្រុមអាជី បានចេញមកសម្តែងរឿង “ទុំទាវ២០២១” បង្កជាការរិះគន់ជាខ្លាំងពីសំណាក់មហាជនទូទៅ បន្ទាប់ពីការសម្តែងពួកគេមានការខុសឆ្គងជាខ្លាំងចំពោះវប្បធម៌ និងប្រពៃណី សាសនា។

បន្ទាប់មកក្រុមពួកគេក៏ត្រូវបានក្រសួងកោះហៅយកទៅធ្វើការណែនាំអប់រំ និងបានធ្វើកិច្ចសន្យាមួយចំនួនផងដែរ ដើម្បីជាការទទួលស្គាល់ពីកំហុស។ ក៏ប៉ុន្តែក្រោយពីការចូលខ្លួនដោះស្រាយរួចមក គេសង្កេតឃើញអាជីហាក់ដូចជាស្ងប់ស្ងាត់នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយរយៈ ស្រាប់តែពេលថ្មីៗនេះនាងបានចេញមុខជាថ្មី

ដោយបានធ្វើការប្រកាសលក់ឡានទំនើប Lexus 570រ បស់ខ្លួន ដោយបានបន្ថែមសារពីលើថា “លាហើយសំណប់ចិត្តម៉ាក់គ្មានលទ្ធភាពជិះកូនទៀតទេពេលនេះម៉ាក់ត្រូវឲ្យកូនទៅគេហើយ ម៉ាក់សូមទោសតែម៉ាក់គ្មានជម្រើសទេ អស់ហើយពេលនេះមិនសល់អ្វីទៀតទេ”៕