ស្រីម្នាក់ ប្រុង ស ម្លា​ ប់​ កូនស្រីអាយុ៣ខែ បន្ទាប់ពីនាងបានឡើងទៅបម្រុងនឹងចង.ក នៅក្នុងបន្ទប់ទឹក ហើយបានដាក់កូនតូចក្នុងអាងទឹក ក្នុងគោលបំណង…

(បាត់ដំបង)៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្រុមទី១.ភូមិចំការចេក.ឃុំស៊ុង.ស្រុកសំឡូត.ខេត្តបាត់ដំបង ដោយស្រ្តីរូបនេះមានឈ្មោះប៉ាវ សឿន (ហៅពៅ) អាយុ៣៦ឆ្នាំ រួមនិងកូនតូចឈ្មោះហ៊ុន ស្រីតី ភេទស្ រីអាយុ៣ខែ។

ស្ត្រីម្នាក់នេះត្រូវបានបងប្រុសបង្កើតជួយទាន់ពេលវេលា រួមជាមួយនឹងកូនស្រីអាយុ៣ខែម្នាក់ផង បន្ទាប់ពីនាងបានឡើងទៅបម្រុងនឹងចង.កនៅក្នុងបន្ទប់ទឹក ហើយបានដាក់កូនតូចដែលមិនទាន់ដឹងអីទៅក្នុងអាងទឹកក្នុងគោលបំណងឲ្យ.ស្លា.ប់.ទៅជាមួយគ្នា។ បងប្រុសបង្កើតបាននិយាយថានៅពេលកើតហេតុគឺដូចជាចៃដន្យបំផុត

ដោយសារតែលោកបានឮសំឡេងឆ្កែព្រូសខ្លាំងទើបធ្វើឲ្យលោកភ្ញាក់ ក៏បានចុចពិលរកមើលក្រែងមានចោរចូលលួចផ្លែទុរេន នៅខាងក្រោយផ្ទះហើយក៏បានបង្វិលពិលមកដល់បន្ទប់ទឹកក៏បានឃើញប្អូនស្រីបម្រុងចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកនោះ ទើបខ្លួនក៏បានរត់ទៅជួយហើយក៏ឃើញក្មួយស្រីដែលទើបតែមានអាយុ៣ខែនៅក្នុងទឹកអាងទើបខ្លួនក៏បានជួយលើកចេញតែម្តងជាសំណាងល្អក្មេងស្រីដ៏តូចគ្រាន់តែឈ្លក់ទឹកតែមិន.ស្លា.ប់។

សមត្ថកិច្ចសួរនាំរកមូលហេតុតែស្ត្រីរូបនេះមិនព្រមនិយាយប្រាប់ទាល់តែសោះទើបឲ្យក្រុមការងារកិច្ចការនារីឃុំមកជួយសួររកមូលហេតុ ក៏នៅតែគ្មានប្រយោជន៍ដដែល។ គួរបញ្ជាក់ដែរថានៅយប់នោះប្តីរបស់ស្ត្រីរ.ងគ្រោះទៅដេកនៅឯចម្ការ ទើបនាងមានឱកាសធ្វើអត្តឃាតបែបនេះ តែមិនសម្រេចទាំងម្តាយទាំងកូនតូច៕