កុំប្រហែស ! ចតម៉ូតូភ្លេចដកកូនសោរតែមួយភ្លែត ស្រាប់តែលោកចោរជិះយកទៅបាត់

(ភ្នំពេញ)៖ ម្ចាស់ចតម៉ូតូចូលបត់ជើងក្នុងផ្ទះមួយភ្លែត ភ្លេចដកសោរចោរលួចម៉ូតូយកទៅបាត់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខសាលាបញ្ញាជាតិ សង្កាត់ទឹកល្អក់ ខណ្ឌទួកគោក។ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ វីសាខា បានឱ្យដឹងថា ម៉ូតូដែលចោរលួចទៅបាត់នោះ ម៉ាកZoom-Xពណ៌សលាយក្រហមពាក់ស្លាកលេខ(ភ្នំពេញ1GQ-1402)បានសម្រេច ខណៈម្ចាស់ម៉ូតូបានចូលបត់ជើងមួយភ្លែតក្នុងផ្ទះ ភ្លេចដកសោរ ហើយកាមេរ៉ាសុវត្ថិភាពបានបង្ហាញរូបភាពយ៉ាងច្បាស់ក្រឡែតផងដែរ។ បើមើលតាមកាមេរ៉ាសុវត្ថិភាពសមត្ថកិច្ចអាចស្រាវជ្រាវរកឃើញមុខសញ្ញានិងឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើនេះបាន។ ម្ចាស់ម៉ូតូក៏បានអំពាវនាវសូមបងប្អូនណាស្គាល់មុខចោររូបនេះសូមមេត្តាទំនាក់ទំនងទៅម្ចាស់ម៉ូតូតាមរយៈលេខទូរស័ព្ទ095534771,010 953052 និងសូមឲ្យសមត្ថកិច្ចជួយអន្តរាកមន៍ចាប់មុខសញ្ញានេះផង៕