សូមកុំរំលង! លោកវេជ្ជ.ហ៊ាង រតនា ណែនាំថា ពេលពស់ចឹក ឬសត្វពិសខាំ ហាមដាច់ខាតកុំយកទៅគ្រូខ្មែរស្តោះផ្លុំឲ្យសោះ ដោយសារហេតុផលនេះ…

(ហ្វេសប៊ុក)៖ លោកវេជ្ជ.ហ៊ាង រតនា បានសរសេរ​សារជាការដាស់តឿនទាក់ទងនឹងរឿងពស់ ឬសត្វអសិរពិសខាំ ទៅបងប្អូនប្រជាពលរដ្ឋនៅក្មុងបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងែទី២៤ ខែកុម្ភះ ឆ្នាំ២០២១នេះថា៖ ពស់ចឹកក្មេង ប្រភពបរទេសទេតែខ្ញុំគ្រាន់ចង់បញ្ជាក់ថា បើមានព.ស់ចឹ.ក ឬសត្វអសិរពិ.សផ្សេងទៀតខាំ គួរឆាប់យកទៅមន្ទីរពេទ្យ ព្រោះគេមានថ្នាំបន្សាបទៅតាមប្រភេទសត្វអសិរពិ.ស ឬប្រភេទព.ស់នោះ សំខាន់ត្រូវចំណាំរូបរាងពស់ ឬថតអោយបាន។

វេជ្ជបណ្ឌិតវ័យក្មេងរូបនេះសង្កត់ធ្ងន់ថា៖ ហាមដាច់ខាតយកទៅគ្រូខ្មែរស្តោះផ្លុំ ខ្ញុំសុំនិយាយដាច់ណាត់ថា គ្រូខ្មែរស្តោះផ្លុំអំពើអំព័ន្ធផ្លូវក្នុងផ្លូវក្រៅអី គឺសុទ្ធតែបោកប្រាស់ទាំងអស់ គ្មានអាគមផ្សំអាយុអីទេ ការជឿដែលគ្មានហេតុផលគឺមានលទ្ធផលតែមួយមុខគត់គឺខាត៕