បង្កការភ្ញាក់ផ្អើល ក្រោយពេលសមត្ថកិច្ចចុះឃាត់ខ្លួនជនជាតិបារាំងម្នាក់ ក្រោយពីរកឃើញថា…

(ភ្នំពេញ)៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯកសថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃផែនការងារអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោទិតវិសិដ្ឋ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ និងលោកនាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ

ចុះឃា.ត់.ខ្លួនជនជាតិបារាំងម្នាក់ នៅចំណុចក្នុងបុរីសុភមង្គលផ្ទះជួលលេខH12Bផ្លូវជាតិលេខ៦.សង្កាត់ជ្រោយចង្វារ.ខណ្ឌជ្រោយចង្វារ ករណីស្នាក់នៅខុសច្បាប់ប្រើប្រាស់ដោយខុសច្បាប់នូវសារ.ធា.តុ.ញៀ.ន.ប្រើប្រាស់.អា.វុ.ធ.ដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យអ្នកដ៏ទៃ។ កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនជាតិបារាំងម្នាក់ ករណីប្រើប្រាស់ដោយខុ.ស.ច្បា.ប់នូវសារ.ធា.តុ.ញៀ.ន.ស្នាក់នៅនិងប្រើប្រាស់អា.វុ.ធដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យអ្នកដ៏ទៃ។

ជនជាតិបារាំងឈ្មោះBAUDRY.SEBASTIENភេទប្រុសអាយុ៤៣ឆ្នាំ។ កម្លាំងជំនាញបានបញ្ជូនជនជាតិបារាំងទៅវិទ្យាស្ថានជាតិសុខភាពសាធារណៈដើម្បីពិនិត្យរក.មេ.រោ.គ.ឆ្លងកូវីដ-១៩ និងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផលនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕