សាហាវណាស់ ! ប្ដីយកដែកចំពុះទុងចាក់ប្រពន្ធរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ ដោយសារតែរឿង…

(ខេត្តព្រៃវែង)៖ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ(ញេស ទូច)នៅក្នុងភូមិព្រៃអង្គុញ,ឃុំព្រៃកណ្តៀង,ស្រុកពាមរក៍,ខេត្តព្រៃវែង។ សមត្ថកិច្ចនគបាលបានឲ្យដឹងថាជនសង្ស័យឈ្មោះ(អ៊ីមអាត់)អាយុ២៩ឆ្នាំ,ជនជាតិខ្មែរ,មុខរបរកសិករ,រស់នៅភូមិឃុំកើតហេតុខាងលើបានយកដែកចំពុះទុងចុងស្រួចចាក់ទៅលើប្រពន្ធឈ្មោះ(ទូច ស្រីម៉ាប់)អាយុ២៧ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រៃវែង។ តាមប្រភពដដែលបានបន្តថា ជនសង្ស័យជាប្តីក្រោយពី.ចាក់ប្រពន្ធឱ្យរងរបួសហើយបានកាន់ដែកចំពុះទុងចុងស្រួចរត់គេចខ្លួនបាត់ស្រមោលមុនពេលសមត្ថកិច្ចចុះទៅដល់។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕