ហួសចិត្ត! ជនសង្ស័យ៦នាក់ ជិះកង់៣គ្រឿង មកធ្វើសកម្មភាពលួចកាបូបពីនារីរូបស្រស់ម្នាក់ តែសំណាងមិនល្អត្រូវបាន…

(ភ្នំពេញ)៖ ហេតុការណ៍ផ្អើលភ្ញាក់នេះ បានកើតឡើងនៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចលើបង់មាត់ទន្លេមុខផ្សាររាត្រី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័.យម្នាក់ក្នុងចំណោមបក្សពួក៦នាក់ ជិះកង់៣គ្រឿងមកធ្វើសកម្មភាពលួចកាបូបបងប្អូនប្រជាពលរដ្ ឋដែលមកអង្គុយលេងនៅលើបង់មាត់ទន្លេមុខផ្សាររាត្រីបានសម្រេច ត្រូវសមត្ថកិច្ចឃាត់បាន១នាក់ និង៥នាក់ទៀតរត់បាតជើងសព្រាតបាតស្រមោល។

មុនកើតហេតុ គេប្រទះឃើញក្រុមក្មេងស្ទាវមួយក្រុមជិះកង់៣គ្រឿងគ្នា៦នាក់ និងមានម្នាក់បានចូលទៅលួចកាបូបនារីម្នាក់ដែលអង្គុយញ៉ាំភេសជ្ជៈ ដែលទិញពីនាក់លក់ដូរនៅមុខផ្សាររាត្រី ខណៈដែលញាំបណ្ដើរនិយាយទូរសព្ទក៏មានជនសង្ស័យ១នាក់ឈ្មោះយុងពៅមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិត្តភ័ក្រម្ដុំផ្សារកណ្ដាល

ក្នុងចំណោមបក្សពួក៦នាក់បានទៅពីក្រោយ ក៏លូកដៃទាញកាបូបរួចរត់ឡើងជិះកង់បក្សពួកដែលរងចាំ តែសំណាងអាក្រក់ត្រូវសមត្ថកិច្ចឃើញក៏ស្រែកផ្អើលរត់បោះកាបូបនិងកង់ចោលរត់ តែត្រូវបានឃាត់ខ្លួនបានជនសង្ស័.យម្នាក់និងកង់មួយគ្រឿងនៅចំណុចខាងក្រោយផ្សាររាត្រី និងកាបូបដែលជារបស់ជនរ.ងគ្រោះ (វត្ថុតាង)៕