គ្រោះ ថ្នា ក់ ចរាចរណ៍ រវាងរថយន្តបាឡែន បុ ក ប៉ះគ្នាជាមួយ ម៉ូតូសណ្តោងរ៉ឺម៉កដឹកចេក តែអ្វីគួរឲ្យសរសើរនោះ គឺម្ចាស់រថយន្តបាន…

(ព្រះវិហារ)៖ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោងប្រមាណជា១រសៀលថ្ងៃទី២១ កុម្ភះ ឆ្នាំ២០២១នេះ នៅលើដងផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិមហាផល.ឃុំឈានមុខ.ស្រុកត្បែងមានជ័យ.ខេត្តព្រះវិហារ។ អ្នកចោមរោមមើលហេតុការណ៍គ្រោះថ្នា.ក់ចរាចរណ៍នេះ បាននិយាយថា នៅមុនពេលកើតហេតុពួកគាត់បានឃើញរថយន្តបាឡែនមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD-3594

បើកបរក្នុងទិសដៅពីលិចទៅកើតនៅពេលមកដល់ចំណុចកើតហេតុ រថយន្តនោះបានរេចង្កូតពីគន្លងផ្លូវខាងស្តាំ ចូលមកគន្លងផ្លូវខាងឆ្វេងហើយបានបុកជាមួយម៉ូតូសណ្តោសរ៉ឺម៉កដឹកចេកមួយគ្រឿង ដែលកំពុងបើកបរច្រាសទិសគ្នាពីកើតមកលិច បណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់ និងអ្នកជិះនៅលើរ៉ឺម៉កម៉ូតូនោះម្នាក់ទៀត ខ្ទាតធ្លាក់ពីលើម៉ូតូរងរបួ.សជាទម្ងន់ រីឯម៉ូតូបានខ្ទាចចេញហើយរ៉ឺម៉កបានប៉ើងធ្លាក់ទៅម្ខាងផ្លូវ រងការខូចខាតយ៉ាងដំណំ។

ម្ចាស់ម៉ូតូដឹកចេកបានប្រាប់ឲ្យដឹងថា គាត់ឈ្មោះ ឆ្លាំង ញ៉ក់ អាយុ៦៥ឆ្នាំ (រងរបួ.សស្រាលជើងឆ្វេងនិងដងខ្លួន) និងម្នាក់ទៀតឈ្មោះ ថា ភារុណអាយុ១៤ឆ្នាំ (រងរបួ.សបាក់.ករជើងឆ្វេងនិងរបួសលើរាងកាយ) ជនរ.ងគ្រោះទាំងពីរនាក់ត្រូវជាជីតានិងចៅ រស់នៅភូមិត្រពាំងសង្កែ.ឃុំស្រអែម.ស្រុកជាំក្សាន្ត។ ដោយឡែកម្ចាស់រថយន្តបង្កឈ្មោះ ឃុត ណារិន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅស្រុកជាំក្សាន្ត។ អ្នកឃើញហេតុការណ៍បាននិយាយឲ្យដឹងទៀតថា

នៅពេលជួបគ្រោះថ្នា.ក់ចរាចរណ៍ភ្លាមនោះ ពួកគាត់បានឃើញម្ចាស់រថយន្តមិនបានរត់គេចទៅណានោះទេ និងបានចុះមកជួយមើលជនរ.ងគ្រោះទាំងពីរនាក់ និងបានស្វែងរកកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចជំនាញ ដើម្បីនាំយកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរ.បួ.ស និងសងសំណងនៃការខូចខាត ដោយព្រមទទួលកំហុសដែលខុសដោយអចេតនានាពេលនោះផងដែរ៕