ដោយក្ដីអាណិត ក្មេងស្រីកំសត់ អាយុទើប១៦ឆ្នាំ មាន ជំ ងឺ រ លា ក លំពែងធ្ងន់ធ្ងរ បងស្រី ទ្រី ដាណា ជួយឧបត្ថម្ភថវិការសំរាប់ព្យាបាល ចំនួន…

(ហ្វេសប៊ុក)៖ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយនូវអ្នកនាង ទ្រី ដាណា ដែលជាម្ចាស់ហាងលក់ពេជ្រ និងក្រុមហ៊ុនដាណាទ្រី (ខេមបូឌា) ខូអិលធីឌី ដែលកំពុងតែដឹកនាំស្ត្រីជាង7ម៉ឺននាក់ក្នុងដៃអោយចេះធ្វើជំនួញ អ្នកមានរូបស្រស់ថែមទាំងចិត្តល្អរូបនេះតែងតែជួយឧបត្ថម្ភដល់អ្នកដែលមានជីវភាពក្រីក្រលំបាក ជាច្រើនកន្លងមកនេះ។

ជាមួយគ្នានេះថៅកែហាងពេជ្រចិត្តធម៍ អ្នកនាង ទ្រី ដាណា បានសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក នាយប់ថ្ងែទី២០ ខែកុម្ភះ ឆ្នាំ២០២១នេះថា៖ អាណិតណាស់ក្មួយស្រី😥😥😥អាយុទើប១៦ឆ្នាំ មានជំងឺរលា.កលំពែងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅពេទ្យរុស្សី។

ម្ដាយជាអ្នកអនាម័យ ឯឪពុកបង់រំលស់តុកតុកមករត់ ឥឡូវកូនឈឺ ត្រូវផ្អាករត់សិន។ លឺគេប្រាប់ថាជីវភាពគាត់លំបាកណាស់ បានអ្នកជិតខាងរៃលុយគ្នាជួយ។ នាងខ្ញុំ និងស្វាមី ចូលរួមព្យាបាល500$ដែរ។ សង្ឃឹមថាក្មួយឆាប់ជាឡើងវិញ បានទៅរៀនត្រៀមប្រឡងឆ្នាំក្រោយ ព្រោះឥឡូវរៀនថ្នាក់ទី៨ហើយ😥។