ភ្ញាក់ផ្អើល! យុវជនម្នាក់ សង្ស័យវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រត់ចេញពីផ្ទះជាច្រើនថ្ងែ ដល់ឪពុករកឃើញបែរជាថា…

(ភ្នំពេញ)៖ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតក្នុងរមណីយដ្ឋានវត្តភ្នំ សង្កាត់វត្តភ្នំ.ខណ្ឌដូនពេញ.រាជធានីភ្នំពេញ។ ដោយយុវជនម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រត់ចេញពីផ្ទះជាច្រើនថ្ងៃ ឪពុកស្វែងរកឃើញនៅវត្តភ្នំបដិសេធមិនទទួលស្គាល់ ឪពុកប្រាប់សមត្ថកិច្ចឱ្យជួយឃាត់ និងនាំសាច់ញាតិមកយកកូនប្រុសត្រឡប់ទៅវិញ។

យុវជនរូបនេះមានឈ្មោះកែបម៉ៃឆព្វណ្ណរង្សី ភេទប្រុសអាយុ៣៣ឆ្នាំ ស្នាក់នៅភូមិ្រពាំងលាន.ឃុំចំបក.ស្រុកបាទី.ខេត្តតាកែវ។ សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២១ យុវជនខាងលើបានចាកចេញពីផ្ទះនៅខេត្តតាកែវ ដោយមិនដឹងថាមានវិបត្តិអ្វីនោះទេហើយមិនដឹងថា

ចាកចេញទៅណាឡើយ លុះបុរសជាឪពុកដើររកជាច្រើនថ្ងៃតែមិនឃើញ លុះរកមកដល់ចំណុចវត្តភ្នំនៅរាជធានីភ្នំពេញ ក៏ប្រទះឃើញកូនប្រុសរបស់ខ្លួន ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យជួយឃាត់កូនរបស់ខ្លួន ដើម្បីគាត់ជាឪពុកងាយនាំកូន ត្រូឡប់យកទៅខេត្តតាកែវវិញ។

តែពេលបុរសជាឪពុកមកទទួលហៅទៅផ្ទះវិញនោះ យុវជនខាលើបដិសេធថា បុរសខាងលើមិនមែនជាឪពុករបស់ខ្លួន ហើយមិនព្រមត្រឡប់ទៅជាមួយគាត់ឡើយ លុះសាច់ញាតិឡើងមកពីខេត្តបន្ថែមទៀតទើបព្រមទៅជាមួយ។ ក្រោយពីពិនិត្យឯកសារួចរាល់ សមត្ថកិច្ចក៏អនុញាតឱ្យក្រុមគ្រួសារនាំត្រឡប់ទៅផ្ទះវិញ៕