រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍ រវាង ម៉ូតូនិងម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកបុរសម្នាក់ទៀត ដែលបង្កហេតុបាន…

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើងកាលពី រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៤៧-១៤៨ ស្ថិតនៅក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់និងតក់ស្លុតបំផុត រវាង ម៉ូតូនិងម៉ូតូបណ្ដាល ឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកបុរសម្នាក់ទៀតដែលបង្កហេតុបានរត់គេចខ្លួនភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរការមុខសមត្ថកិច្ច មូលដ្ឋាន។
ស្ត្រីដែលស្លាប់មានឈ្មោះ ពៅ សូនី អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងខណៈជិះម៉ូតូម៉ាកហុងដាស្កូពី ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ១CC-៨៣៦០។ ចំណែកអ្នកបើកម៉ូតូបង្កហេតុ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយពីឃើញ ស្ថានភាពមិនស្រួលបានរត់គេចខ្លួនភ្លាមៗ បន្សល់តែម៉ូតូម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១N-៣២៤២ ខូចខាតទាំងស្រុង។ មុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូ មួយគ្រឿងម៉ាកហុងដាក្នុងទិសខាងកើតទៅលិច ដោយប្រាស់ល្បឿនលឿន ហើយមិនប្រកាន់ស្តាំ ស្រាប់តែទៅបុកប៉ះ និងម៉ូតូ ស្កូពី ព៌ណស ដែលកំពុងធ្វើដំណើរពីទិសខាងលិចទៅកើតបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង៕