សោកស្ដាយណាស់! យុវជនម្នាក់ ត្រូវ ស្លា ប់ បាត់បង់ជីវិត យ៉ាងអណោចអធ័ម ត្រឹមមួយពព្រឹចភ្នែក ដោយសារ

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ចំណុចមុខវត្តកប់ស្រូវ ក្នុងភូមិកប់ស្រូវតូច.សង្កាត់គោករការ.ខណ្ឌព្រែកព្នៅ.រាជធានីភ្នំពេញ មានករណីគ្រោះថ្នា.ក់ចរាចរណ៍មួយបានកើតឡើង ដោយជនរ.ងគ្រោះដែល.ស្លា.ប់.បាត់បង់ជីវីតក្នុងគ្រោះថ្នាក់នេះ ឈ្មោះឈាន ឈឺនហឺ អាយុ១៨ឆ្នាំ មានលំនៅភូមិវិហារសួគ៌ត្បូង.ឃុំវិហារសួគ៌.ស្រុកខ្សាច់កណ្តាល.ខេត្តកណ្តាល

ជិះម៉ូតូម៉ាក MSX ពណ៌សលាយខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ១GA.៣១៤៤។ ចំណែករថយន្តបង្កជារថយន្តស្ទួចដឹកសសរគ្រឹះ ម៉ាកនីស្សាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ៣ A.២៨៨៨ អ្នកបើកបរបានរត់គេចខ្លួនបាត់ដោយទុករថយន្តចោល។ នៅមុនពេលកើតហេតុ គេឃើញយុវជនរ.ងគ្រោះបានជិះម៉ូតូ មួយគ្រឿងខាងលើ ក្នុងទិសដៅពីលិចទៅកើត។

នៅពេលមកដល់ចំណុចកើតហេតុ រថយន្តស្ទួចបានឡើងចេញពីផ្លូវបេតុងមកពីទិសខាងត្បូង មកបុ.កនិងកិនអ្នកបើកបរ បណ្តាលអោយ.បែ.ក.ក្បា.ល.ស្លា.ប់.នៅកន្លែង។បន្ទាប់ពីបង្កគ្រោះថ្នាក់រថយន្តបានបើកគេចទៅទិសខាងលិច រួចក៏បានបត់ចូលតាមផ្លូវលំបានប្រមាណកន្លះគីឡូម៉ែត្រ ក្នុងភូមិកប់ស្រូវធំមានរោងការមួយកណ្តាលផ្លូវក៏បានឈប់រថយន្តរត់គេចខ្លួនបាត់។ សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕