នារីម្នាក់ បើករថយន្ត Toyota Prius មួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលចង្កូតបុករះ បណ្ដាលឲ្យរថយន្តធ្លាក់ប្រឡាយទឹកស្អុយ ចំណែកមនុស្ស…

(ភ្នំពេញ)៖ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ ថ្ងៃសុក្រទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គងថ្មី.សង្កាត់ព្រៃសរ.ខណ្ឌដង្កោ.រាជធានីភ្នំពេញ។ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA-3202 បើកដោយនារីរូបស្រស់ម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនព្រមទាំងចុចស៊ីផ្លេផងដែរ

ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃបុករះបង្គោលឡាក់បាក់២ដើមនិងតូបលក់សាំងរងខូចខាត ឯរថយន្តមិនទាន់អស់ល្បឿនក៏ធ្លាក់ចូលប្រឡាយទឹកស្អុយស្ទើរលិចបាត់ សំណាងល្អដែរម្ចាស់រថយន្តលូនចេញតាមកញ្ចក់មកលើគោកគេចខ្លួនបាត់។ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ ហើយបានឲ្យតំណាងម្ចាស់រថយន្តបង្កស្ទួចយកទៅជួសជុលដោយខ្លួនឯង៕