ភ្ញាក់ផ្អើល! មេប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្រែថ្មី ស្រុករលាប្អៀរ ដេក ស្លា ប់ បាត់បង់ជីវិត ក្នុងប៉ុស្តិ៍ សង្ស័យថាបណ្តាលមកពី…

(កំពង់ឆ្នាំង)៖ ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ នៅក្នុងប៉ុស្តិ៍នគបាល ស្ថិតនៅក្នុងភូមិសន្ទួច.ឃុំស្រែថ្មី.ស្រុករលាប្អៀរ.ខេត្តកំពង់ឆ្នាំង។ នាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំស្រែថ្មី ត្រូវបានគេប្រទះឃើញដេក.ស្លា.ប់.នៅលើប៉ាវអ៊ី ក្នុងប៉ុស្តិ៍ម្នាក់ឯងដែលគេដាក់ការសង្ស័.យថាបណ្តាលមកពីជំ.ងឺប្រចាំកាយ (លើសឈា.ម)។

សពឈ្មោះ កែវ សុផង់
អាយុ៥៥ឆ្នាំ មានតួនាទីជានាយប៉ុស្តិរដ្ឋបាលស្រែថ្មី មានប្រពន្ធឈ្មោះ ប៉ែន សុខនី អាយុ៥៣ឆ្នាំ មានកូន៧នាក់ រស់នៅក្នុងភូមិគល់គប់ឃុំស្រែថ្មី.ស្រុករលាប្អៀរ.ខេត្តកំពង់ឆ្នាំង។ នៅមុនពេលកើតហេតុ វេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ លោកមេប៉ុស្តិបាននិយាយវិទ្យុទាក់ទងជាមួយលោកអធិការនៅក្នុងបន្ទប់ម្នាក់ឯងដែលបិទគន្លឹះពីខាងក្នុង។

លុះព្រឹកឡើងដោយមិនឃើញលោកមេប៉ុស្តិ៍ងើបពីដំណេក មន្ត្រីនគរបាលម្នាក់បានទៅដាស់ឲ្យភ្ញាក់ ដើម្បីទៅប្រជុំនៅអធិការដ្ឋាននគរបាលស្រុករលារប្អៀរ តែមិនឃើញមានការឆ្លើយតប ក៏អើតមើលពីខាងក្រៅ ឃើញលោកមេប៉ុស្តិ៍ដេកស្លៀកខោខ្លីខ្លួនទទេអត់ពាក់អាវនៅលើប៉ៅអ៊ី ដោយមានការសង្ស័យ ក៏បានជម្រាបទៅលោកមេឃុំនិងក្រុមប្រឹក្សាឃុំស្រែថ្មី ព្រមទាំងលោកអនុប្រធានប៉ុស្តិ៍ឱ្យជួយពិនិត្យមើល ព្រោះបិទទ្វារនិងដាក់គន្លិះពីខាងក្នុង

ហើយបានរាយការណ៍ជូនទៅលោកអធិការនគរបាលស្រុករលារប្អៀរបន្ថែមទៀត។ ក្រោយមកភ្លាមៗនោះក៏បានគាស់បង្អួចចូលទៅមើលទើបដឹងថា លោកមេប៉ុស្តិ៍បានដេក.ស្លា.ប់.នៅលើប៉ៅអ៊ីមិនដឹងតាំពីពេលណានោះទេ។ សន្និដ្ឋានថា លោកមេប៉ុស្តិ៍អាចស្លាប់ចន្លោះពីម៉ោង២ទៅម៉ោង៣ទៀបភ្លឺ និងអាចបណ្តាលមកពីជំ.ងឺប្រចាំកាយ (ជំ.ងឺលើសឈា.ម) ប្រគល់សពជូនក្រុមគ្រួសារយកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕